មើល​ប្រវត្តិ​​ដៃ​គូ​នេះ​​ ស៊ន សៀវម៉ី ​​ប្រកួត​ព្រឹក​ស្អែកសង្ឃឹមច្រើន

  • 2018-08-20 03:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​តេក្វាន់ដូ​ក្តី​សង្ឃឹម​កម្ពុជា​ ស៊ន សៀវម៉ី នឹង​ប្រកួត​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២១​ សីហា​ស្អែក​នេះ​ជា​មួយ​នឹង​កីឡា​ការិនី​ស្រី​លង្កា​ Ranuri ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​នៅ​ឥណ្ឌូណេស៊ី។

កីឡាការិនី Ranuri (រូបថត៖ Ranuri)

**ប្រវត្តិ​សង្ខេប​កីឡា​ការិនី​ស្រីលង្កា​ Ranuri**

  • កីឡា​ការិនី​ស្រី​លង្កា​ Wickramasinghalage Ranuri អាយុ​២៣​ឆ្នាំ​​ដែល​មាន​កម្ពស់​​១.៧៤​ម៉ែត្រ​ និង​ទម្ងន់​​៧២​គីឡូក្រាម។ នេះ​បើ​តាម​ទិន្នន័យ​ដែល​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​បាន​បង្ហាញ។

  • Ranuri មិន​សូវ​មាន​បទ​ពិសោធ​ច្រើន​ឡើយ​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ។ ក្នុង​​ការ​ប្រកួត​ជើង​ឯក​តេក្វាន់ដូ​អាស៊ី​នៅ​ប្រទេស​វៀតណាម​ ឆ្នាំ​២០១៨​ កីឡា​ការិនី​រូប​នេះ​​បាន​ចាញ់​ក្នុង​ជុំ​ដំបូង​ពោល​គឺ​វគ្គ​៣២​នាក់​តែ​ម្តង។

  • ដោយ​ឡែក​និយាយ​ពី​ចំណាត់​ថ្នាក់​ពិភព​លោក​វិញ គិត​ត្រឹម​ថ្ងៃ​ទី​១​ ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​ កីឡា​ការិនី​​ស្រី​លង្កា​​នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១២០។

ស៊ន សៀវម៉ី ពេល​ហ្វឹកហាត់

ប្រវត្តិ​សង្ខេប​ ស៊ន សៀវម៉ី​

  • ចំណែក​កីឡា​ការិនី​កម្ពុជា​ ស៊ន សៀវម៉ី អាយុ​២១​ឆ្នាំ​​ដែល​មាន​កម្ពស់​​១.៨៣​ម៉ែត្រ​ និង​ទម្ងន់​​៧៣​គីឡូក្រាម។ ប្រការ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ស៊ន សៀវម៉ី ហាក់​មាន​ប្រៀប​ខាង​កម្ពស់​ ខណៈ​វីរនារី​កម្ពុជា​នេះ​​មាន​លក្ខណៈ​ពិសេស​ទាត់​ខ្ពស់​បាន​ច្រើន​តង់។

  • សៀវម៉ី ចាប់​លេង​តេក្វាន់ដូ​ឆ្នាំ​២០១៤​ និង​ក្លាយ​ជា​កីឡា​ការិនី​កម្ពុជា​តែ​ម្នាក់​គត់​​ឈ្នះ​មេដាយ​មាស​អាស៊ី​កាល​ពី​ឆ្នាំ​២០១៤។ កីឡា​ការិនី​កម្ពុជា​​​ក៏​ជា​ក៏​ជា​កីឡា​ការិនី​ទី​១​ដែល​ឈ្នះ​សិទ្ធិ​ពេញ​លេញ​ទៅ​កីឡា​អូឡាំពិក​នៅ​ប្រេស៊ីល​ និង​​ធ្លាប់​ប្រកួត​លើក​អូឡាំពិក​លើក​ដំបូង​ឆ្នាំ​២០១២​នៅ​អង់គ្លេស ព្រម​ទាំង​ឈ្នះ​មេដាយ​មាស​២​លើក​កីឡា​ស៊ីហ្គេម។

  • និយាយ​ពី​ចំណាត់​ថ្នាក់​ពិភព​លោក​វិញ​គិត​ត្រឹម​ថ្ងៃ​ទី​១​ កក្កដា​ ២០១៨​ ស៊ន សៀវម៉ី ស្ថិត​នៅ​លេខ​ទី​​២៦​​​ក្នុង​វិញ្ញាសា​ -៧៣​គីឡូក្រាម​ លេខ​រៀង​ទី​៩៦​ក្នុង​វិញ្ញាសា​ +៧៣​គីឡូក្រាម​ និង​លេខ​រៀង​ទី​២៩៣​​ក្នុង​​វិញ្ញាសា​-៦៧​គីឡូក្រាម។​ ​ នៅ​​ព្រឹក​ស្អែក​នេះ​ដែរ​កីឡា​ការិនី​ខ្មែរ​-អាមេរិក​ Casandre Nico Tubbs ប៉ះ​កីឡា​ការិនី​វៀតណាម​ Pham Thi Thu Hien ក្នុង​ប្រភេទ​វិញ្ញាសា​​៥៧​គីឡូក្រាម៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម