មិនទាន់យឺតពេលទេ មាន សូ​នី​តា ដាក់​មួយ​ឃ្លីប ប្រាប់​គន្លឹះ​ពេល​ធ្វើ​វិញ្ញាសា​បាក់​ឌុប​អត់​ចេញ

  • 2018-08-20 04:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប្រឡង​បាក់​ឌុប​ថ្ងៃ​នេះ ​កញ្ញា មាន សូ​នី​តា បាន​ចែក​រំ​លែក​នូវ​គន្លឹះ​ខ្លះ​ៗ ទាក់​ទង​នឹង​ការ​ប្រឡង​ ដល់​សិស្ស​ទាំង​អស់​ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ តារា​សម្ដែង​រូប​នេះ ប្រាប់​ថា កាល​ពី​សម័យ​ខ្លួន​ប្រលង​ ឆ្នាំ​២០០៦ ក៏​​មាន​អារម្មណ៍​ភ័យ​ខ្លាំង​ដែរ ប៉ុន្តែ​រយៈ​ពេល​រៀន​អស់​ពេ​ល១២​ឆ្នាំ​មក​នេះ ដាច់​ខាត​ត្រូវ​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់​ក្នុង​ថ្ងៃ​ប្រឡង​បាក់​ឌុប មិន​ត្រូវ​ភ្លាត់​ស្នៀត​នោះ​ឡើយ។

បន្ថែម​ពី​នេះ តួ​ឯក​ស្រី​ក្នុង​រឿង "​ផ្កា​ថ្ម" ប្រាប់​គន្លឹះ​សំខាន់​មួយ​ ពេល​ប្អូន​ៗ​​ គិត​មិន​ចេញ មិន​ចេះ​វិញ្ញាសា​ ឬ​គិត​មិនឃើញ​រូប​មន្ត​មុខវិជ្ជា​ណា​មួយ ក៏​មិន​ត្រូវ​ទុក​ក្រដាស ស​ស្អាត​ឲ្យ​គ្រូ​វិញ​ដែរ។ យ៉ាង​ហោច​ណាស់ ត្រូវ​ប្រឹង​រិះ​គិត​ដោយ​គំនិត​ខ្លួន​ឯង សរសេរ​តាម​បែប​ចំណេះ​ដឹង​ទូ​ទៅ ធ្វើ​យ៉ាងណាសរសេរ​ឲ្យ​បាន​ច្រើន​ៗ ដើម្បី​បាន​ពិន្ទុ​ខ្លះ​ៗ​។ ទន្ទឹម​នឹង​នេះ កញ្ញា សូ​នី​តា ជូន​ពរ​ឲ្យ​សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​ទាំងអស់​ ទទួល​បាន​ជោគជ័យ​គ្រប់​គ្នា​ផង​ដែរ។

ទស្សនា​វីដេអូ ទាំង​អស់​គ្នា៖

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម