ខ្ញុំ​ខុស​ទេ​ស្រឡាញ់​មនុស្ស​ពីរ​នាក់​ ម្នាក់​គេង​ជាមួយ​គ្នា​​៣​​ឆ្នាំ​ និង​ម្នាក់​ទៀត​ប្ដី​គេ?

  • 2014-09-13 17:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំ​បាន​តាម​ដាន​ទំព័រ​ស្នេហ៍​ខ្ញុំ​ របស់​ Sabay​ យូរ​មក​ហើយ។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់។ ​ខ្ញុំ​ក៏​មាន​រឿង​មួយ​ចង់​អោយ​បង​ Sabay ​ជួយ​ចុះ​ផ្សាយ​អោយ​ខ្ញុំ​ផង​ដែរ។​ ខ្ញុំ​សូម​ដាក់​ឈ្មោះ​របស់​ខ្ញុំ​ថា​លីន​ទៅ​ចុះ។

​ នាង​ខ្ញុំ​ជា​ បុគ្គលិក​ក្នុង​ក្រុមហ៊ុន​មួយ។ ខ្ញុំ​បាន​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​នេះ​តាំង​ពី​ឆ្នាំ​២០០៩​មក​ ម្ល៉េះ។ ខ្ញុំ​មាន​សង្សារ​ច្រើន​ ទាំង​នៅ​កន្លែង​ធ្វើ​ការ​ និង​ក្រៅ​កន្លែង​ធ្វើ​ការ​ តែ​ពួក​គេ​ជា​មនុស្ស​ដែល​តែង​សម្លឹង​ចង់​យក​ខ្ញុំ​មក​លេង​សើច​តែ​ប៉ុណ្ណោះ។​ ក្នុង​ឆ្នាំ​២០១១​ នាង​ខ្ញុំ​បាន​សម្រេច​ចិត្ត​រើស​យក​បុរស​ម្នាក់​ដែល​គេ​ស្រឡាញ់​ខ្ញុំ​ ខ្លាំង​បំផុត។ ខ្ញុំ​ និង​គាត់​បាន​ស្គាល់​គ្នា​យូរ​មក​ហើយ​ តែ​ត្រឹម​ជា​មិត្ត​ដែល​មិន​បាន​ឃើញ​មុខ​គ្នា។​ ពេល​បាន​ស្គាល់​គ្នា​ភ្លាម​ គាត់​បាន​ប្រាប់​ថា​ គាត់​ស្រឡាញ់​ខ្ញុំ​យូរ​មក​ហើយ​តែ​គាត់​មិន​ហ៊ាន​ប្រាប់។ ក្រោយ​មក​ខ្ញុំ​ និង​គាត់​បាន​ធ្វើ​ខុស​នឹង​ប្រពៃណី​ជា​ញឹកញាប់​រហូត​ដល់​ពេល​នេះ​ គឺ​ជិត​៤​ឆ្នាំ​ហើយ។​ នាង​ខ្ញុំ​ និង​គាត់​ស្រឡាញ់​គ្នា​ណាស់។

 

 

រូប​តំណាង​

តែ ​នៅ​ចុង​ឆ្នាំ​២០១៣​នេះ​ ខ្ញុំ​បាន​ប្ដូរ​តំណែង​ការងារ​ដែល​ធ្វើ​អោយ​បុគ្គលិក​ផ្សេង​ទៀត​មិន​ពេញ​ ចិត្ត​នឹង​ខ្ញុំ​ទេ​ ហើយ​ក៏​ជា​ពេល​ដែល​មាន​ប្រធាន​ផ្នែក​ផ្សេង​គេ​ចាប់​អារម្មណ៍​នឹង​ខ្ញុំ​ដែរ។ ​គេ​មិនមែន​ជា​ជនជាតិ​ខ្មែរ​ទេ​ ហើយ​ក៏​មិន​អាច​និយាយ​ខ្មែរ​បាន​ដែរ។ និយាយ​រួម​ទៅ​ គាត់​ជា​ជន​បរទេស។

 

អាន​អត្ថបទ៖ ៤ចំណុច​​​ចង​ជើង​​​មិត្ត​​​ប្រុស​​មិន​​ឲ្យ​ដោះ​ដៃ​ ខ្ញុំ​ពិបាក​ក្នុង​ការ​និយាយ​គ្នា​ ណាស់។ គេ​តែងតែ​ Call ​​មក​ខ្ញុំ​ ដោយ​យក​លេស​ថា​ចង់​អោយ​ខ្ញុំ​ជួយ​បង្រៀន​ភាសា​ខ្មែរ​ដល់​គាត់។​ គាត់​មាន​ប្រពន្ធ​ និង​កូន​រួច​ហើយ​ តែ​គាត់​បាន​និយាយ​ថា​ គាត់​ស្រឡាញ់​ខ្ញុំ។​ គ្រប់​ពេល​ដែល​គាត់​សម្លឹង​មើល​ភ្នែក​របស់​ខ្ញុំ​ គឺ​គាត់​តែង​ញញឹម​ និង​មាន​អារម្មណ៍​ក្នុង​ការ​ធ្វើ​ការ​ណាស់។​ គាត់​តែង​តែ​គេច​ការ​ប្រជុំ​ពេល​ល្ងាច​ ហើយ​ណាត់​អោយ​ខ្ញុំ​ចេញ​ទៅ​ដើរ​លេង​ជាមួយ​គាត់​ ទោះ​មិន​ចង់​ទៅ​ ក៏​គាត់​ព្យាយាម​អង្វរ​រហូត​ខ្ញុំ​យល់​ព្រម។​ រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​បាន​ស្រឡាញ់​គាត់​បាត់​ទៅ​ហើយ។ ​ខ្ញុំ​កំពុង​តែ​ក្លាយ​ជា​មនុស្ស​ចិត្ត​ពីរ។ ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​ខ្លាច​បាត់បង់​មនុស្ស​ទាំង​ពីរ​នាក់​នេះ​ ណាស់។

 

អ្នក​​ទី​មួយ​គាត់​ក៏​បាន​ដឹង​ថា​ អ្នក​ទី​ពីរ​តាម​ស្រឡាញ់​ខ្ញុំ​ដែរ​ តែ​គាត់​មិន​បាន​ដឹង​ថា​ខ្ញុំ​មាន​ចិត្ត​អោយ​នាក់​ទី​ពីរ​ខ្លះ​ទេ។ មួយ​រយៈ​ក្រោយ​មក​នេះ​ អ្នក​ទី​ពីរ​បាន​ប្តូរ​មក​កាន់​នៅ​ក្នុង​ខេត្ត​ ក្បែរ​បន្ទប់​​ធ្វើ​ការ​របស់​ខ្ញុំ​ដែរ​ តែ​គាត់​ប្លែក​ណាស់​ គាត់​តែង​ព្យាយាម​នៅ​ក្បែរ​ អោប​ថើប​ និង​ប្រើ​កាយវិការ​មិន​សមរម្យ​ជា​ច្រើន។ ខ្ញុំ​ក៏​ដឹង​ថា​ គាត់​ស្រឡាញ់​គ្រួសារ​របស់​គាត់​​ខ្លាំង​ណាស់​ដែរ។ គាត់​តែង​តែ​សុំ​ខ្ញុំ​រៀប​ការ​ តែ​ខ្ញុំ​ប្រកែក​គ្រប់​ពេល​ទាំង​អស់។ ​នេះ​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​អោយ​គាត់​ខឹង​ និង​ធ្វើ​រឿង​មិន​សមរម្យ​មក​លើ​ខ្ញុំ។ ​ អោយ​ខ្ញុំ​ធ្វើ​យ៉ាង​ណា ​បើ​អ្នក​ទី​មួយ​សុំ​ខ្ញុំ​ពន្យារ​ពេល​រៀបការ​ ដោយ​យក​លេស​ថា​ គាត់​មិន​មាន​លុយ​គ្រប់​គ្រាន់​ក្នុង​ការ​រៀបការ?

 

ខ្ញុំ​មាន​សំនួរ​ចង់​សួរ​ថា៖

១) ខ្ញុំ​អាច​រៀបការ​ជាមួយ​អ្នក​ទី​ពីរ​បាន​ទេ​ បើ​គេ​មាន​ប្រពន្ធ​កូន​រួច​ហើយ? ២) តើ​អ្នក​ទី​មួយ​ គេ​ចង់​គេចវេះ​ពី​ការ​រៀប​ការ​ ឬ​ក៏​មក​ពី​រឿង​ប្រាក់​មែន?

៣) បើ​ខ្ញុំ​រៀប​ការ​ជាមួយ​អ្នក​ទី​ពីរ​ តើ​គេ​គិត​យ៉ាង​ណា​ បើ​គេ​ដឹង​ថា​ខ្ញុំ​មិន​បរិសុទ្ធ?

៤) តើ​ខ្ញុំ​ត្រូវ​ធ្វើ​បែប​ណា​ទើប​ដឹង​ថា​ អ្នក​ណា​ពិត​ជា​ស្រឡាញ់​ខ្ញុំ​ពិត​ ព្រោះ​គ្រប់​ពេល​គេ​ទាំង​ពីរ​បារម្ភ​ និង​យក​ចិត្ត​ទុក​ដាក់​លើ​ខ្ញុំ​ដូច​គ្នា?

 

អត្ថបទ៖ ច.ដ.

អត្ថបទថ្មី