Travis លែង​អង្គុយ​ជិត Nicki Minaj ក្រោយ​នាង​ចោទ​លោក​ថាខ្ចី​ខ្លួន Kylie ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម

  • 2018-08-21 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​រ៉េប Travis Scott មិន​ត្រូវ​បាន​អង្គុយ​ជិត Nicki Minaj ទៀត​នោះ​ទេ​ក្នុង​កម្មវិធី​ពាន​រង្វាន់ MTV VMAs ក្រោយ​តារា​ចម្រៀង​ស្រី​រូប​នេះ ចោទ​ប្រកាន់​លោក ថា​បាន​ខ្ចី​ខ្លួន​មិត្ត​ស្រីគឺ Kylie Jenner ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​របស់​លោក។

បើ​តាម​វិប​សាយ TMZ បាន​ឲ្យ​ដឹង​ថា ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​របស់ MTV VMAs លើក​នេះ តារា​រ៉េប Travis បាន​រៀប​ចំ​ឲ្យ​ទៅ​​អង្គុយ​នៅ​កៅអី​ក្រោយ​តារា​ចម្រៀង Nicki Minaj វិញ ដោយ​សារ​តែ​តារា​ទាំង​២​រូប​នេះ ទើប​តែ​មាន​ជម្លោះ​ពាក្យ​សម្ដី​នឹង​គ្នា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែរ។

គួរ​រម្លឹក​ឡើង​វិញ​ថា កាល​ពី​ម្សិលមិញ​នេះ តារា​ចម្រៀង Nicki Minaj ខឹង​សម្បា​នឹង​តារា​រ៉េប Travis Scott ក្រោយ​អាល់ប៊ុម​ថ្មី​របស់​នាង មិន​បាន​ស្ថិត​លើ​កំពូល​តារាង Billboard 200 Chart តែ​បែរ​ជា​បាន​ទៅ​លើ​អាល់ប៊ុម​ថ្មី​របស់​​មិត្ត​ប្រុស​ Kylie Jenner ទៅ​វិញ។ ជាមួយ​នឹង​ការ​បរាជ័យ​នេះ​ដែរ តារា​ស្រី​រូប​នេះ បាន​សរសេរ​សារ​ចោទ​ប្រកាន់​ Travis Scott ថា អាល់ប៊ុម​របស់​លោក​បាន​ឡើង​លើ​កំពូល​តារាង​បែប​នេះ គឺ​ដោយ​សារ​តែ Kylie Jenner ជួយផ្សព្វផ្សាយតែ​ប៉ុណ្ណោះ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម