Huawei ចេញ​មុខ​រឿង​ស្ប៉ត​ពាណិជ្ជកម្ម nova 3 និង nova 3i នៅ​ប្រទេស​អេហ្សិប

  • 2018-08-22 03:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​ចេញ​មុខ​ភ្លាម ទាក់ទង​នឹង​វីដេអូ​​ស្ប៉ត​ដែល​ខ្លួន​ផលិត​ដើម្បី​ចែក​ចាយ​នៅ​ប្រទេស​អេហ្សីប ដោយ​ជា​ស្ប៉ត​វីដេអូ​របស់​ Huawei nova 3 និង nova 3i ទទួល​ការ​រិះគន់​។

រឿង​រ៉ាវ​បាន​ចាប់​ផ្ដើម​កក្រើក​ នៅ​ពេល​តួ​ឯក​ស្រី​ក្នុង​វីដេអូ​​ឈ្មោះ​ Sarah Elshamy បាន​បង្ហោះ​រូបភាព​ក្រោយ​ឆាក​នៃ​សកម្មភាព​ថត​ស្ប៉ត​លើ​គណនី​ Instagram របស់​ខ្លួន។ ក្នុង​រូបភាព​បាន​បង្ហាញ​ថា​ នៅ​ត្រង់​ប្លង់​ដែល​តួ​ប្រុស​ថត​រូប​ Selfie គឺ​មិន​មែន​ប្រើ​ទូរសព្ទ nova 3 និង 3i ដើម្បី​ថត​នោះ​ទេ តែ​បែរ​ជា​ប្រើ​ប្រាស់​កាមេរ៉ា​ផ្សេង​ទៅ​វិញ។

ទាក់ទង​នឹង​រឿង​រ៉ាវ​នេះ​ដែរ Huawei ក៏​បាន​ចេញ​មុខ​ឆ្លើយ​តប​យ៉ាង​ប្រញាប់ប្រញាល់​ ដោយ​បាន​លើក​ឡើង​ថា ៖ "គោល​បំណង​នៃ​វីដេអូ​ពាណិជ្ជកម្ម​នេះ​​ គឺ​ចង់​បង្ហាញ​​ថា​ អតិថិជន​អាច​ប្រើ​ប្រាស់​មុខងារ​របស់​ Huawei nova 3 និង 3i បាន​ដោយ​បែប​ណា​ខ្លះ។ ដូច​បាន​បង្ហាញ​នៅ​ចុង​វីដេអូ​ ការ​បង្ហាញ​នៃ​ផលិតផល​នេះ​ គឺ​សម្រាប់​ជា​ឯកសារ​យោង​ប៉ុណ្ណោះ”៕

​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង