សួន ចាន់ណារ៉ូ ប្រាប់ពេលវេលាហ្វឹកហាត់នៅថៃមិនច្រើនដូចខ្មែរ
- 2018-08-24 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សួន ចាន់ណារ៉ូ ប្រាប់ពេលវេលាហ្វឹកហាត់នៅថៃមិនច្រើនដូចខ្មែរ
ចន្លោះមិនឃើញ
ដៃប៉ះសេ (អ្នកលើកបាល់) អាជីព សួន ចាន់ណារ៉ូ បានទៅដល់ទឹកដីថៃកាលពីថ្ងៃទី២០ ដើម្បីចូលហ្វឹកហាត់នៅទឹកដីថៃក្នុងក្លឹប Kasetsart ជាមួយកិច្ចសន្យា១រដូវកាល២០១៨ ដែលផ្ទេរចេញពីក្លឹបបាល់ទះវិសាខា។
អ្នកប៉ះសេរបស់ជម្រើសជាតិកម្ពុជារូបនេះបានឲ្យដឹងថា ការហ្វឹកហាត់បែងចែកជាពីរពេលគ្នាក្នុងមួយថ្ងៃ។ នៅខ្មែរពេលព្រឹកហាត់ពីម៉ោង ៦ ដល់ ៨ ព្រឹក ទាំងការទាញសាច់ដុំ និងហ្វឹកហាត់កម្លាំងផ្សេងៗ។ ចំណែកពេលល្ងាចហាត់បច្ចេកទេសពីម៉ោង ២ ដល់ម៉ោង ៥:៣០ នាទីរសៀល។
ចំពោះការហ្វឹកហាត់នៅថៃវិញ ព្រឹកហាត់១ម៉ោងចាប់ពីម៉ោង ៦ ដល់ ៧ព្រឹក ដោយគ្រាន់តែទាញសាច់ដុំប៉ុណ្ណោះ។ ខណៈពេលល្ងាចហាត់ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៩:៣០ នាទីយប់ ដោយហ្វឹកហាត់ទៅលើបច្ចេកទេសសុទ្ធសាធ។
ការហ្វឹកហាត់នេះបើប្រៀបធៀបគ្នាទៅ មានន័យថា នៅខ្មែរហាត់ច្រើនជាងនៅថៃ ១ ម៉ោង។ សូមបញ្ជាក់ថា ក្រៅពី សួន ចាន់ណារ៉ូ កម្ពុជានៅមាន ពិន សារុន មួយរូបទៀត ដែលត្រូវបានក្លឹបខាងលើទិញទៅលេងនៅទីនោះ៕