BTS បំបែក​ឯកត្តកម្ម​ដ៏​ធំ​មួយ​របស់ Taylor Swift ក្រោយ​បញ្ចេញ​បទ "IDOL”

  • 2018-08-27 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​ "IDOL” ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​ Nicki Minaj កំពូល​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​នេះ​នៅ​តែ​បន្ត​បំបែក​ឯកត្តកម្ម​មិន​ឈប់​ឈរ។ ថ្មីៗ​នេះ "IDOL” ទើប​តែ​បំបែក​​ឯកត្តកម្ម​ដ៏​ធំ​មួយ​ ដោយ​ក្លាយ​ជា​បទ​ចម្រៀង​មាន​អ្នក​ចូល​មើល​នៅ​លើ​ YouTube ច្រើន​ដង​ជាង​គេ​ក្នុង​រយៈ​ពេល ២៤​ម៉ោង។

Taylor Swift ធ្លាប់​ជា​អ្នក​កាន់កាប់​ឯកត្តកម្ម​នេះ កាល​ពី​ឆ្នាំ ២០១៧ ដោយ​វីដេអូ​ចម្រៀង "Look What You Made Me Do” មាន​អ្នក​ចូល​មើល ៤៣​លាន​ដង​ក្នុង​មួយ​ថ្ងៃ​ដំបូង​។ ចំណែក​ឯ​វីដេអូ​ថ្មី​របស់ BTS វិញ​ទទួល​បាន​អ្នក​ចូល​មើល​ដល់​ទៅ ៥៦​លាន​ដុល្លារ​ឯណោះ​ក្នុង​ថ្ងៃ​ដំបូង​ដូច​គ្នា។

នេះ​គឺ​ចំនួន​ដ៏​ច្រើន​បំផុត​ ប្រហាក់​ប្រហែល​នឹង​បទ​ចម្រៀង​ចាស់​របស់​ពួក​គេ​ "Fake Love” ដែល​មាន​អ្នក​ចូល​មើល ៣៥​លាន​ដង​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ដំបូង។

គិត​មក​ត្រឹម​ពេល​នេះ BTS នៅ​តែ​បន្ត​បំបែក​ឯកត្តកម្ម​ថ្មីៗ ហើយ​ក៏​ជា​ក្រុម​ចម្រៀង​កូរ៉េ​ ដែល​មាន​ចំនួន​អ្នក​ចូល​មើល​វីដេអូ​នៅ​លើ YouTube ច្រើន​ជាង​គេ​៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ