យុវជន​ថ្នាល​ទ្រីយ៉ាថ្លុង​ ទទួល​បាន​កង់​កម្រិត​ស្តង់ដារ​តម្លៃ​ខ្ទង់ម៉ឺន​ដុល្លារ​សម្រាប់​ហាត់​

  • 2018-08-27 07:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ថ្នាល​កីឡា​ទ្រីយ៉ាថ្លុង​កម្ពុជា​ ទទួល​បាន​កង់​ចំនួន​១៤​គ្រឿង​ និង​សម្ភារ​ជិះកង់​១៤ឈុត​ ពី​ក្រុមហ៊ុន​ឯកជន​មួយ​សម្រាប់​យក​ទៅ​ហ្វឹកហាត់​ ក៏​ដូច​ជា​យក​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​នៅ​ពេល​ខាង​មុខ។​

ទិដ្ឋភាពព្រឹកមិញ

លោក​ ងិន​ សុបញ្ញា​ អគ្គលេខាធិការ​សហព័ន្ធ​ទ្រីយ៉ាថ្លុង​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​លក់​កង់ Giant​ បាន​ឧបត្ថម្ភ​កង់​កម្រិត​ស្តង់ដារ​អន្តរជាតិ​ រួម​និង​សម្ភារ​ទាំង​១៤​ឈុត​ ដែល​គិត​ជា​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ដល់​យុវជន​ថ្នាល។​ ការ​ជួយ​នេះ​ដែរ​មិន​មែន​ជា​លើក​ទី១​ឡើយ​សម្រាប់​ក្រុមហ៊ុន​ឯកជន​ខាង​លើ​នេះ​មក​ដល់​សហព័ន្ធ​ ហើយ​នៅ​ពេល​ខាង​មុខ​នឹង​ជួយ​ជំនួយ​ផ្សេងៗ​ទៀត​ អាស្រ័យ​លើ​ការ​ខំ​ប្រឹងប្រែង​របស់​កីឡាករ​ និង​សហព័ន្ធ​ផង​ដែរ។​

ទិដ្ឋភាពព្រឹកមិញ

​អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ថា​ ការ​ជួយ​ឧបត្ថម្ភ​នេះ​ គឺ​ល្អ​ និង​មាន​សារប្រយោជន៍​ខ្លាំង​ដល់​យុវជន​ថ្នាល​នា​ពេល​បច្ចុប្បន្ន​ ដើម្បី​រឹតតែ​មាន​ងាយ​ និង​អំណោយផល​ក្នុង​ការ​ហ្វឹកហាត់​ឆ្ពោះ​ទៅ​កាន់​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។​ លោក​ដាស់តឿន​ដល់​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ឲ្យ​ខំប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត ​ព្រោះ​អី​មាន​ឧបករណ៍​ល្អ​ ត្រូវ​តាម​ស្តង់ដារ​រួច​ហើយ។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រគល់​កង់​កម្រិត​ស្តង់ដារ​អន្តរជាតិ​ដល់​សហព័ន្ធ​ទ្រីយ៉ាថ្លុង​កម្ពុជា​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ទី២៧​ ខែ​សីហា​ ២០១៨។​ កង់​ដែល​ឧបត្ថម្ភ​ទាំង​អស់​ចំនួន​ ១៤​គ្រឿង​ និង​សម្ភារ​សម្រាប់​ជិះ​១៤​ឈុត​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​