ពុធ​ សំបូរ​ ១ថ្ងៃ​ប៉ុណ្ណោះ​សម្រក់​បាន​ ៤-៥​គីឡូក្រាម​ ប៉ុន្តែ​កុំ​មើល​កម្លាំង​

  • 2018-08-28 04:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ពុធ​ សំបូរ​ វ៉ៃ​ស្ទើរ​មិន​ចង់​កើត​ ដោយ​សារ​តែ​សម្រក់​ទម្ងន់​ប្រហែល​ ៤-៥​គីឡូក្រាម​ ដើម្បី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។​

ពុធ សំបូរ(ខៀវ)

ពុធ​ សំបូរ​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជុំ​ទី២​កន្លង​ទៅ​នៃ​ពាន​រង្វាន់​ខាង​លើ​ គឺ​គ្មាន​កម្លាំង​វ៉ៃ​តែ​ម្ដង​ ព្រោះ​អី​សម្រក់​ទម្ងន់​ខ្លាំង​ពេក​ តាំង​ពី​៦៥​ មក​ត្រឹម​៦០​គីឡូក្រាម​វិញ​ ហើយ​ការ​សម្រក់​នេះ​ទៀតសោត​ គឺ​ត្រឹម​១ល្ងាច​ និង​១ព្រឹក​ប៉ុណ្ណោះ។​ ប្រសិន​បើ​ មាន​កម្លាំង​វិញ​ ការ​ប្រកួត​នេះ​អាច​នឹង​ប្ដូរ​ទៅ​ប្ដូរ​មក​ល្អ​មើល​ជាង​នេះ។​

ពុធ សំបូរ(ខៀវ)

អ្នក​ស្នង​គុន​ខ្មែរ​ខាង​លើ​នេះ​បន្ថែម​ថា​ នៅ​ពេល​ដែល​សម្រក់​ភ្លាម​ៗ​បែប​នេះ​ ហើយ​រហូត​ដល់​ទៅ​៤-៥​គីឡូក្រាម​ទៀត​នោះ​ វា​ធ្វើ​ឲ្យ​កម្លាំង​គឺ​បាក់​តែ​ម្ដង​ដោយ​សារ​ខំប្រឹង​សម្រក់​ខ្លាំង​ពេក​ ប៉ុន្តែ​បើ​អាច​ញុំ​បាន​ត្រឹមត្រូវ​ល្អ​ កម្លាំង​ក៏​មាន​ឡើង​វិញ​ខ្លះ​ៗដែរ។​ នៅ​ប្រកួត​បន្ទាប់​ជុំ​ទី៣​នោះ​ រូប​គេ​នឹង​ធ្វើ​ទម្ងន់​ឲ្យ​បាន​មុន​ពេល​ ដើម្បី​មាន​កម្លាំង​គ្រប់គ្រាន់​ប្រកួត។​

ពុធ សំបូរ(ខៀវ)

រំលឹក​ដែរ​ថា​ កីឡាករ​ ពុធ​ សំបូរ​ ជា​កូន​សិស្ស​លោក​គ្រូ​ ណន​ រិទ្ធិ​ មក​ពី​ក្លឹប​ពុធ​សេរីវង្ស​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​ពិន្ទុ​ ណាម​ ម៉ូរ៉ាក់​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៥​ ខែ​សីហា​ ២០១៨​នៅ​សង្វៀន​ TV5។​ ជា​បេក្ខភាព​ម្នាក់​ទៀត​ហើយ​បាន​ឡើង​ទៅ​វគ្គ​ជុំ​ទី៣៕​

អត្ថបទ៖ នួន ស៊ីណា​