ធន់​ សុភា​ សម្រុក​បង្វឹក​កូន​សិស្ស​ខ្លាំង​ ផ្ដោត​ជោគជ័យ​ខ្សែក្រវាត់​គូបូតា​

  • 2018-08-30 07:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ធន់​ សុភា​ កំពុង​សម្រុក​បង្វឹក​ខ្លាំង​លើ​កីឡាករ​ ប៊ុន​ សុធា​ ដើម្បី​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ ឈាន​ទៅ​រក​ជោគជ័យ​ក្នុង​កម្មវិធី​ខ្សែក្រវាត់​គូបូតា​ទម្ងន់​៥៧​គីឡូក្រាម​នៅ​សង្វៀន​បាយ័ន។​

លោកគ្រូ ធន់ សុភា​

លោក​ ធន់​ សុភា​ ប្រាប់​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​ខំប្រឹង​ប្រែង​ព្យាយាម​ហ្វឹកហាត់​រហូត​នោះ​ គឺ​ជឿ់ជាក់​ថា​នឹង​អាច​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ឬ​វគ្គ​ផ្ដាច់​ព្រ័ត្រ​កម្មវិធី​ខាង​លើ​នេះ។​ បច្ចុប្បន្ន​នេះ​ក៏​កំពុង​ផ្ដោត​បង្ហាត់​លើ​ស្មារតី​ រួម​និង​ស្នៀត​ប្រយុទ្ធ​ផ្សេងៗ​ទៀត​ដល់​ ប៊ុន​ សុធា។​

លោក ធន់ សុភា និង ប៊ុន សុធា​

​គ្រូ​មាន​បទ​ពិសោធ​ច្រើន​រូប​នេះ​ក៏​បន្ថែម​ទៀត​ថា​ ការ​បង្ហាត់​ឲ្យ​ត្រៀម​ការ​ប្រកួត​លើក​នេះ​ គឺ​ខ្លាំង​ជាង​ការ​ប្រកួត​មិត្តភាព​ជាតិ​និង​ជាតិ​ ឬ​មិត្តភាព​អន្តរជាតិ​ធម្មតា​ ព្រោះ​អី​វ៉ៃ​ខ្សែក្រវាត់​ដាច់​ខាត់​ត្រូវ​តែ​ខ្លាំង​ល្អ​គ្រប់គ្រាន់​ ហើយ​មិន​អាច​លើក​លែង​ក៏​ដូច​ជា​យល់យោគ​ឡើយ។​

កីឡាករ ប៊ុន សុធា​

កីឡាករ​ ប៊ុន​ សុធា​ ជា​បេក្ខភាព​ម្នាក់​ក្នុង​កីឡាករ​ខ្មែរ​៥រូប​ ដែល​កំពុង​លេង​ខ្សែក្រវាត់​គូបូតា​ទម្ងន់​៥៤​គីឡូក្រាម​ពេល​បច្ចុប្បន្ន​របស់​សង្វៀន​បាយ័ន។​ ប្រកួត​បើក​ឆាក​ដំបូង​នៃ​កម្មវិធី​នេះ​កាល​ពី​ថ្ងៃ​សុក្រ​ពីរ​សប្ដាហ៍​មុន​នេះ ​ផ្ដួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ក្នុង​ចុង​ទឹក​ទី៣៕​

អត្ថបទ៖ នួន ស៊ីណា​