ទូរសព្ទ​ប្រើ​បន្ទះឈីប Snapdragon 845 ថោក​បំផុត មក​ខ្មែរ​ហើយ!

  • 2018-08-31 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចូលចិត្ត​តាម​ដាន​ព័ត៌មាន​ទូរសព្ទ​ក៏​ដូច​ជា កំពូល​ស្មាតហ្វូន​នានា ប្រាកដ​ជា​បាន​ជ្រាប​ខ្លះ​ហើយ​ពី សមត្ថភាព​និង​តម្លៃ​នៃ​បន្ទះឈីប Snapdragon 845 ឬ​ហៅ​ឲ្យ​ងាយ​ថា "ឈីប​នាគ​រាជ"។ ថ្មីៗ​នេះ Poco F1 ដែល​ជា​ស្មាតហ្វូន​របស់​ក្រុមហ៊ុន Xiaomi ដែល​ប្រើ​បន្ទះឈីប​លេខ​ខ្ពស់​ស៊េរី​ថ្មី បាន​បង្ហាញ​ខ្លួន​នៅ​ទីផ្សារ​ក្នុង​ស្រុក ជាមួយ​តម្លៃ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន​ទែន។

រូបភាព៖ Chai Eng Phone Store

Poco F1 ក៏​មក​ជាមួយ​បច្ចេកវិទ្យា​បញ្ចុះ​កម្តៅ​ម៉ាស៊ីន LiquidCool មិន​បារម្ភ​បញ្ហា​លេង​ហ្គេម​ធំៗ ​ព្រោះ​តេស្ត​ផ្ទាល់​លើ​កម្មវិធី AnTuTu ទទួល​បាន​ពិន្ទុ​ច្រើន​ជាង **២៩០ ០០០។**

រូបភាព៖ Chai Eng Phone Store

ចំពោះ​សមត្ថភាព​កាមេរ៉ា​មុខទំហំ 20MP ​បច្ចេកវិទ្យា Super Pixel មាន Aperture f/2.0។ ឯ​កាមេរ៉ា​ភ្លោះ​ក្រោយ​មាន​ទំហំ 12+5MP មាន Aperture f/1.9 គាំទ្រ​ Dual Pixel Autofocus មាន Sensor ប្រភេទ SONY IMX363 (ដូច Xiaomi Mi 8 SE) មាន​ថាមពល​ថ្ម ៤ ០០០mAh ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន(Quick Charge 3.0) ប្រព័ន្ធ​ប្រតិបត្តិ: Android 8.1 (Oreo) អម​ផ្ទៃ MIUI 9.6។ PocoPhone F1 មាន​ជម្រើស ២ ពណ៌​គឺ ខៀវ និង​ខ្មៅ។

រូបភាព៖ Chai Eng Phone Store

ទូរសព្ទ POCOPHONE F1 ឬ POCO F1 មាន​បំពាក់​មក​ជាមួយ អេក្រង់ ៦,១៨ អ៊ីញ LCD កម្រិត ២ ២៤៦ x ១ ០៨០ ភីកសែល មាត្រដ្ឋាន ១៨:៧,៩។ ប្រើបន្ទះ​ឈីប: Qualcomm Snapdragon 845 ប្រើ CPU Octa-Core ល្បឿន ២,៨GHz មាន GPU Adreno 630 បំពាក់ RAM 6GB ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 64GB និង 128GB។

សម្រាប់​តម្លៃ​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក​គិត​ទៅ​តាម​ទំហំ​ផ្ទុក​គឺ RAM 6GB ម៉េម៉ូរី 64GB តម្លៃ ៣៥៥ ដុល្លារ ឯ RAM 6GB ម៉េម៉ូរី 128GB តម្លៃ ៣៩០ ដុល្លារ៕

អត្ថបទ៖ រក្សា