ម្ចាស់ Channel YouTube ធំជាងគេក្នុងលោក កំពុងភ័យខ្លួន ខ្លាចគេតាមទាន់

  • 2018-09-01 02:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Felix Kjellberg ដែលគ្រប់​គ្នា​ស្គាល់​ថា​ Pewdiepie បាន​កាន់​តំណែងជា Channel YouTube ធំ​ជាង​គេ​បំផុត​ ដែលបច្ចុបន្ននេះមាន Subscriber សរុប​ ៦៥ លាន​នាក់​ឯណោះ។ ប៉ុន្តែ​ម្ចាស់​គណនី​មួួយ​នេះ​កំពុង​ភ័យ​ខ្លួន​ថា​តំណែងកំពូលអាចត្រូវគេដណ្ដើមបាន។

ថ្មីៗនេះ Pewdiepie បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ​និយាយ​អំពី​ Channel មួយ​ផ្សេង​ទៀត​ដែល​អាច​ឡើង​លើ​ខ្លួន​ នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកាខាង​មុខ​នេះ។ Channel នោះ​មាន​ឈ្មោះ​ថា​ T-Series ជា​ Channel របស់​ផលិតកម្ម​មួយ​​របស់​ឥណ្ឌា។

T-Series ត្រូវ​គេ​ស្គាល់​ថា​ជា​ប្រភព​វីដេអូចម្រៀងបូលីវូដដ៏ធំមួយ ដែលបច្ចុប្បន្ន​នេះ​មាន​ Subscriber ចំនួន​ ៥៩ លាន​នាក់​ឯណោះ។ ផ្អែកតាមវិបសាយ​ Social Blade បច្ចុប្បន្ន​ T-Series មាន​កំណើន Subscriber ប្រមាណ​ ១៤០ ០០០ នាក់​ក្នុង​មួយ​ថ្ងៃ។ ចំណែក Pewdiepie វិញ​មាន​កំណើនតែប្រមាណ ២៩ ០០០ ​ប៉ុណ្ណោះ។

តាម​រយៈកំណើនច្រើនសន្ធឹកនេះ Pewdiepie ប៉ាន់ស្មាន​ថា​គណនី​ T-Series នឹង​នាំ​មុខ​ខ្លួន​នៅ​អំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៨ នេះ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង