Neymar ឌឺអ្នកគាំទ្រម៉ាកប់ក្រោយខឹងនឹងបដាហៅគេថា ក្មេងរំអួយ

  • 2018-09-01 18:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បានឌឺដងគ្នាមួយប្រាវជាមួយអ្នកគាំទ្រ Nimes ក្នុងការប្រកួតលីគកំពូលបារាំងដែលក្រុម Paris St-Germain បានយកឈ្នះក្នុងលទ្ធផល ៤ទល់នឹង២។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលបានស៊ុតបញ្ចូលទី១គ្រាប់នៅនាទី៣៦ ហើយក៏ស្ទុះរត់សំដៅទៅអ្នកគាំទ្រក្រុមម្ចាស់ផ្ទះធ្វើកាយវិការយកដៃញីភ្នែក ក្រោយអ្នកគាំទ្រទាំងនោះបានលើកបដាជាភាសាព័រទុយហ្គាល់ “chorona” ចង់សំដៅលើរូបគេថា ជាក្មេងពូកែយំរំអួយ។

ក្នុងការប្រកួតនោះ Di María, Mbappé និង Cavani សុទ្ធតែអាចរកគ្រាប់បានឲ្យ Paris ស្របពេលម្ចាស់ផ្ទះសងជម្ងឺចិត្តអ្នកគាំទ្របាន២គ្រាប់ដែរនៅនាទី ៦៣ ដោយ Bobichon និងនាទី៧១ ដោយ Savanier៕

ប្រភព៖ Marca   អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម