ភស្តុតាងច្បាស់ៗ ចំនួន​អ្នក​ប្រើ​ស៊ីម 3G/4G LTE និងហ្វេកប៊ុកនៅខ្មែរច្រើនជាង​ចំនួន​ប្រជាជន​សរុប

  • 2018-09-04 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ និយ័តករ​ទូរគមនាគមន៍​កម្ពុជា បាន​បញ្ចេញ​របាយការណ៍​មួយ​ស្ដី​ពី​ចំនួន​ ​ស្ថិតិ​សេវា​ទូរគមនាគមន៍ នៅ​កម្ពុជា។ ទិន្នន័យ​ទាំង​នោះ គិត​តាំង​ពី​ដើម​ឆ្នាំ​រហួត មក​ទល់​ចុង​ខែ​សីហា​ឆ្នាំ២០១៨ ផ្តល់​ដោយ​ប្រតិបត្តិករ​ចំនួន​៧ផ្សេង​គ្នា ដែល​កំពុង​ប្រតិបត្តិការ​ផ្តល់សេវា​នេះ​។

រូបតំណាង

នៅ​ក្នុង​នោះ​ដែរ ​មាន​បែង​ចែក​ជា ៦ ប្រភេទ​គឺ ចំនួន​ទូរសព្ទ​ចល័ត ចំនួន​ទូរសព្ទ​អចល័ត ចំនួន​បណ្តាញ​អ៊ីនធឺណិត​ចល័ត 3G/4G-LTE ចំនួន​បណ្តាញ​អ៊ីនធឺណិត​អចល័ត ចំនួន​អ្នក​ប្រើប្រាស់​គណនី​ហ្វេសបុក​នៅ​កម្ពុជា និង​ចំនួន​ប្រជាជន​សរុប។

  • ១) ចំនួន​ទូរសព្ទ​ចល័ត (ផ្តល់​ដោយ​ប្រតិបត្តិករ​ចំនួន៦) សរុប ១៩.០៧៥.៧២៥ ស៊ីម​កាត ត្រូវ​និង ១១៨,៧០% បើ​ធៀប​និង​ប្រជាជន​សរុប។

  • ២) ចំនួន​ទូរសព្ទ​អចល័ត (ផ្តល់​ដោយ​ប្រតិបត្តិករ​ចំនួន​៧) សរុប ១០២.៧៧៥ ខ្សែ ត្រូវ​និង ០,៦៤% បើ​ធៀប​ជាមួយ​ប្រជាជន​សរុប។

  • ៣) ចំនួន​បណ្តាញ​អ៊ីនធឺណិត​ចល័ត 3G/4G-LTE (ផ្តល់​ដោយ​ប្រតិបត្តិករ​ចំនួន ៧) សរុប ១២.០៩៦.៣១៦ ស៊ីម​កាត ក្នុង​ចំណោម​ស៊ីមកាត​ទូរសព្ទ​ចល័ត ១៩.០៧៥.៧២៥ ត្រូវនិង ៧៥,២៧% បើ​ធៀប​ជាមួយ​ប្រជាជន​សរុប។ ដោយឡែក​សម្រាប់​ស៊ីម​កាត ដែល​ចរាចរ​ត្រូវ​បាន​ភ្ជាប់​ជាមួយ ឯកសារ​ម្ចាស់​កម្មសិទ្ធិ មាន​ត្រឹម ៨២%​តែ​ប៉ុណ្ណោះ។

  • ៤) ចំនួន​បណ្តាញ​អ៊ីនធឺណិត​អចល័ត (ផ្តល់​ដោយ​ប្រតិបត្តិករ​ចំនួន ៣៤) សរុប ១៣២.៨៨៩ ខ្សែ ត្រូវនឹង ០,៨២% បើ​ធៀប​ជាមួយ​ប្រជាជនសរុប។

  • ៥) អ្នក​ប្រើប្រាស់​គណនី​ហ្វេសបុក​នៅ​កម្ពុជាត្រឹម​ខែ​មករា ឆ្នាំ​២០១៨ មាន​រហូត​ដល់​ប្រមាណ ៦,៨ លាន​គណនី (តែ​មិន​មាន​តួលេខ​បាន​ធ្វើ​បច្ចុប្បន្នភាព​រហូត​ដល់​ខែសីហា ឆ្នាំ២០១៨ នេះ​ឡើយ)។

  • ៦) ប្រជាជន​កម្ពុជា​សរុបក្នុង​ឆ្នាំ ២០១៨​ តាម​ការទស្សទ៍ទាយ​និង​ប៉ាន់ស្មាន​ដោយ​អង្គការ JiCa ជប៉ុន មាន​ចំនួន ១៦.០៦៩.៩២១ នាក់៕

យោង​តាម​តួលេខនេះ សង្កេតឃើញថា ចំនួន​អ្នក​ប្រើ​ស៊ីម 3G/4G LTE ជាង ១៩ លាន ឯគណនី​ហ្វេកប៊ុកជាង ៦,៨ លាន​គណនី ខណៈដែល​​ ចំនួន​ប្រជាជន​សរុបត្រឹម​តែ​ជាង ១៦ លាន​នាក់​ប៉ុណ្ណោះ។ ដូចនេះ បើគិត​ជា​មធ្យម​មនុស្ស​ម្នាក់​អាច​មាន​ស៊ីម​កាត និងគណនី​ហ្វ៊េកប៊ុក លើសពី ២ ស្រប​ពេល​ដែល​ស៊ីម​កាត​ ១៨% ​គ្មាន​​​ឯកសារ​បញ្ជាក់​ម្ចាស់​កម្មសិទ្ធិ​នោះ​ទេ៕

អត្ថបទ៖ រក្សា