សំដី​របស់​ Keisuke Honda អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​​ពេញចិត្ត​

  • 2018-09-04 12:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ថ្មី​ជឿ​ជាក់​ថា​ វត្តមាន​របស់​ខ្លួន​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ ជា​ពិសេស​អ្នក​គាំទ្រ​បាល់ទាត់​​ពេញ​ចិត្ត​​សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ។

Keisuke Honda (ឆ្វេង) និងឯកឧត្តម ខៀវ សាម៉េត (ស្តាំ)

ឆ្លើយ​តប​ចំពោះ​អ្នក​សារព័ត៌មាន​ ក្រោយ​ពេល​បង្ហាត់​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ជា​ផ្លូវ​ការ​​ក្នុង​ថៃ​ដំបូង​ លោក​ Keisuke Honda បាន​និយាយ​ថា ៖«សម្រាប់​ថ្ងៃ​ដំបូង​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ និង​រំភើប​ចំពោះ​ការងារ​នេះ។ ខ្ញុំ​ចង់​ផ្តល់​បទ​ពិសោធ​របស់​ខ្ញុំ​​ដល់​ក្រុម​បាល់ទាត់​កម្ពុជា។ ពិត​ណាស់​ នេះ​ទើប​តែ​ចាប់​ផ្តើម​ទេ​ យើង​ស្វែង​រក​ឃើញ​អ្នក​មាន​ទេពកោសល្យ​នៅ​ទី​នេះ។ **ខ្ញុំ​ជឿ​ថា​ ខ្ញុំ​​អាច​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​សប្បាយ​រីក​រាយ​​ក្នុង​នាម​ជា​ខ្ញុំ​​គ្រូ​បង្វឹក»។**

«ច្បាស់​ណាស់​ រាល់​ការ​ប្រកួត​ ​យើង​ត្រូវ​ព្យាយាម​ដើម្បី​ឈ្នះ​ ប៉ុន្តែ​​នេះ​ទើប​តែ​ចាប់​ផ្តើម​ប៉ុណ្ណោះ​ ខ្ញុំ​ត្រូវ​ការ​ស្វែង​យល់​ពី​​ការ​លេង​របស់​កីឡាករ​ម្នាក់​ៗ​ឲ្យ​បាន​ស៊ី​ជម្រៅ។ យើង​មាន​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​​ទេ​ដែល​ត្រូវ​លេង​ទល់​នឹង​ម៉ាឡេស៊ី​ តែ​ការ​ហ្វឹកហាត់​រាល់​ថ្ងៃ​ ខ្ញុំ​ត្រូវ​ធ្វើ​តេស្ត​កីឡាករ​ម្នាក់​ៗ​ ​ត្រូវ​កែ​លម្អ​ចំណុច​ខ្វះ​ខាត​ ហើយ​​ខ្ញុំ​កំពុង​ផ្តោត​លើ​ចំណុច​នេះ»។

Keisuke Hond

នេះ​ជា​ថ្ងៃ​ដំបូង​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ចាប់​ផ្តើម​ហ្វឹកហាត់​ក្រោម​វត្តមាន​គ្រូ​បង្គោល​ថ្មី​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​នា​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ខាង​មុខ។ ដូច្នេះ​នៅ​មាន​រយៈ​ពេល​ជាង​​មួយ​សប្តាហ៍​ទៀត​ដែល​ Honda ត្រូវ​បង្វឹក​​​​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម