រថយន្តវៀតណាមត្រៀមឡើងផ្សារអន្តរជាតិ បង្ហាញមុខមាត់ពិតហើយ
- 2018-09-06 07:54:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តវៀតណាមត្រៀមឡើងផ្សារអន្តរជាតិ បង្ហាញមុខមាត់ពិតហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Vinfast របស់វៀតណាមនឹងបង្ហាញចេញរថយន្តដែលផលិតក្រោមម៉ាករថយន្តវៀតណាមដំបូងគេ នៅថ្ងៃទី ២ តុលាខាងមុខនេះ ដោយមានប្រភេទ Sedan មួយម៉ូដែល និងប្រភេទ SUV មួយម៉ូដែល។
ព្រឹកនេះក្រុមហ៊ុន Vinfast ក៏បានបង្ហាញរូបរាងផ្លូវការនៃរថយន្តទាំងពីរ ដែលជាការឌីហ្សាញរូបរាងដោយក្រុមហ៊ុនឌីហ្សាញអ៊ីតាលីឈ្មោះ Pininfara។ រន្ធខ្យល់ផ្នែកខាងមុខនៃរថយន្តទាំងពីរប្រភេទមានរចនាបថរាងអក្សរ “V” តំណាងឲ្យឈ្មោះ Vin នឹងចង្កៀងរាងអក្សរ “F” តំណាងឲ្យ Fast។
ចំណុចលម្អិតដទៃទៀតទាក់ទងនឹងរថយន្ត មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ គួរដឹងរថយន្តដំបូងរបស់ក្រុមហ៊ុន Vinfast នឹងបង្ហាញមុខជាផ្លូវការនៅវៀតណាមនៅខែធ្នូ ដោយនឹងចេញលក់ក្នុងស្រុកនាខែកញ្ញា ឆ្នាំ ២០១៩៕