មកស្គាល់ចម្រៀង៤បទ ដកស្រង់ពីភាពយន្តខ្មែរល្បីៗ មានអាយុកាលជាង៥០ឆ្នាំមកហើយ

  • 2018-09-06 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀងជាអត្តសញ្ញានៃភាពយន្ត ដែលផលិតករ អ្នកដឹកនាំរឿងសម័យថ្មី​គួរយកចិត្តទុកដាក់ឡើងវិញ​អំពី​ការធ្វើឱ្យភាពយន្តរបស់ខ្លួន​មានភាពជោគជ័យ។

ដូចកាលពីសង្គមមុន ក្នុងបណ្ដាស្នាដៃភាពយន្តខ្នាតធំដែលប្រជាជនខ្មែរបានដឹង និងស្គាស់មានបទចម្រៀង​ជាច្រើន​ត្រូវបានចងចាំមកដល់បច្ចុប្បន្ន តាមរយៈស្នាដៃបទចម្រៀង។ ខាងក្រោម Sabay សូមលើកយក​បទចម្រៀង ៤ បទស្រង់ចេញពីភាពយន្តខ្មែរ ២ រឿង ដែលល្បីរន្ទឺ រហូតមកដល់បច្ចុប្បន្ន៖

Poster បទចម្រៀង ប្រភពពី Google

បទ៖ «មួយម៉ឺនអាល័យ» ច្រៀងដោយ លោក ស៊ីន ស៊ីសាមុត និង បទ «ចម្រៀងអវសាន្ត» ច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា។ ចម្រៀងនេះ ដកស្រង់ពីក្នុងភាពយន្តរឿង «មួយម៉ឺនអាល័យ» របស់ផលិតកម្ម កងចក្រភាពយន្ត (១៩៧០) ត្រង់ឈុតមួយ តួស្រីរៀបការជាមួយតួរងក្រោយពេលដែលតួស្រីបានដំណឹងថាតួប្រុសស្លាប់ពេលធ្វើទាហាន ដែលការពិតតួប្រុសមិនទាន់ស្លាប់ទេ។ តួប្រុសក៏បានបន្លំធ្វើជាអ្នកចម្រៀង ហើយច្រៀងបទ «មួយម៉ឺនអាល័យ» នេះ។ តួប្រុសគឺ លោក គង់ សំអឿន ចំណែកតួស្រី គឺអ្នកស្រី ទិត្យ វិជ្ជរ៉ាដានី។

Poster បទចម្រៀង ប្រភពពី Google

បទ «អារសាច់ជូនម្ដាយ» និង បទ «រសស្នេហ៍ឧត្ដម» ចម្រៀងរួមគ្នា ដោយ លោក ស៊ីន ស៊ីសាមុត​ ផលិតឡើងដើម្បីបញ្ចូលទៅក្នុងភាពយន្ត «អារសាច់ជូនម្ដាយ» ដែលជាប្រលោមលោកផ្នែកជីវិតសោកសៅ ទាក់ទាញអារម្មណ៍អ្នកអានទូទៅ ទើបនៅឆ្នាំ១៩៦៧-៦៨ លោក កា ឆាយលាង ហៅសារ៉ាវុធ ដែលជាចាងហ្វាងផលិតកម្មប្រាសាទមាស ភាពយន្ត បានទាក់ទងសុំទិញសិទ្ធិរឿង «អារសាច់ជូនម្តាយ» ពីលោកគង្គ ប៊ុនឈឿន យកទៅថតជាខ្សែភាពយន្ត។

ហើយបទទាំង ២នេះក៏និពន្ធក្នុងឆ្នាំ ១៩៦៨ ទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន និពន្ធបទភ្លេងដោយលោក ស៊ីន ស៊ីសាមុត សម្រួលតន្ត្រីដោយលោក ម៊ែរ ប៊ុន ច្រៀងដោយ ស៊ីន ស៊ីសាមុត ដាក់ក្នុងខ្សែភាពយន្ត​ដ៏ពិសេសនេះធ្វើឱ្យមានមតិជាច្រើនកើតឡើង ពិភាក្សាក្នុងបញ្ហាជុំវិញរឿង ក៏ព្រោះតែអត្ថន័យចាក់ដោតក្នុងសង្គមវណ្ណៈស្តែងៗពេក។

ទស្សនាវីដេអូ ចម្រៀងទាំង ៤បទ៖

អត្ថបទ៖ Sunny

អត្ថបទពេញនិយម