Galaxy S10+ មាន​អ៊ឺនធើណិត 5G នឹង​មាន​លក់​តែ​ប្រទេស​នេះ​មួយ​គត់!

  • 2018-09-08 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា Samsung កំពុង​ញាប់​ដៃ​ញាប់​ជើង ដើម្បី​ជំរុញ​ការ​ផលិត Galaxy S10 នឹង​មាន​ដល់ ៣ ស៊េរី​ផ្សេង​គ្នា​ឲ្យ​បាន​ទាន់​ទីផ្សារ។ យ៉ាង​ណា​មិញ ថ្មីៗ​នេះ​មាន​ព័ត៌មាន​មក​ថា Galaxy S10+ ជា​ម៉ូឌែល​ថ្មី​មួយ​ទៀត អាច​នឹង​គាំទ្រ​អ៊ឺនធើណិត​ដល់ 5G។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ទោះ​ជាអ៊ឺនធើណិត 5G នេះ​ដែរ​នៅ​មិន​ទាន់​មាន​ពេញ​លេញ​សម្រាប់​បណ្ដា​ប្រទេស​នានា ប៉ុន្តែ​ចំពោះ​កូរ៉េ​ខាង​ត្បូង​គឺ​មាន​បញ្ហា​ទេ អី​ចឹង​ហើយ​ទើប​ម៉ូឌែល S10+ អាច​នឹង​ផលិត​ដាក់​លក់ផ្ដាច់​មុខ សម្រាប់​តែ​នៅ​កូរ៉េ​ខាង​ត្បូង​ប៉ុណ្ណោះ។

បើ​ក្រឡេក​ទៅ​មើល​ព័ត៌មាន​បែក​ធ្លាយ​នានា​ជុំវិញ Galaxy S10+ នឹង​អាច​បំពាក់​មក​ជាមួយ​កាមេរ៉ា ៣ ខាង​ក្រោយ​ជា​លក្ខណៈ​បញ្ឍរ និង​មាន​មុខងារ​ពិសេស​ជា​ច្រើន​ទៀត៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម