ហាង Concept Store អនាគត​កាន់តែ​សំបូរបែប

  • 2018-09-09 03:47:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង Concept Store មាន​កាន់​តែ​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ ហើយ​​ហាង​លក់​ផលិតផល​ផ្តាច់មុខ​នេះនឹង​សាង​កេរ្តិ៍ឈ្មោះ និង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើននៅប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ ម្ចាស់​ហាង Concept Store មួយ​រូប​អះអាង​ដូច្នេះ។

លោក វ៉ា ស៊ីណែត ម្ចាស់​ហាង Concept Store Dragon ដែល​ផ្តោត​សំខាន់​លើ​ការ​នាំ​កុំព្យូទ័រ​សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេមប្រាប់​ថា មួយ​រយៈ​ចុងក្រោយ​ឃើញ​​មាន​និន្នាការ​ផ្លាស់ប្តូរច្រើន​ ដោយ​អតិថិជនចាប់ផ្តើម​​ងាក​មក​ស្វែង​រក​ផលិតផល​តាមហាង​ ដែល​នាំ​ចូល​ផលិតផលផ្តាច់មុខ មានការ​កើន​ឡើង។

ម្ចាស់ហាង​ដែល​នាំ​ចូល​ផលិតផល​កុំព្យូទ័រម៉ាក​ MSI ពី​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា ហាង​របស់​លោក​បើក​បានជាង​មួយ​ឆ្នាំ ហើយ​អតិថិជន​ចាប់ផ្ដើម​ស្គាល់​ច្រើន​ ដោយសារ​ការ​នាំ​ចូល​ផលិតផល​កុំព្យូទ័រ​លេង​ហ្គេម​​ហើយ​ក៏​មានការ​ផ្សព្វផ្សាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ។

លោក​ប្រាប់​ថា ការ​នាំ​ផលិតផល​ជាក់លាក់ ងាយ​ស្រួល​ដល់អ្នកប្រើប្រាស់​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើសរើស​ផលិតផល​តាម​តម្រូវការ ខុស​ពី​ហាង​នាំ​ចូល​គ្រឿង​ចម្រុះ​ម៉ាក​ផ្សេងៗ ដែល​អតិថិជន​មួយ​ចំនួន​ឈឺក្បាល​នឹង​ការ​ជ្រើសរើស​ផលិតផល​ត្រូវ​ចិត្ត។

លោក​បន្ត​ថា ការលក់​ផលិតផល​ច្បាស់លាស់​ ងាយស្រួល​ដល់ការ​ធ្វើ​ឲ្យ​ការ​ផ្សព្វផ្សាយ​បាន​លឿន ចំគៅលដៅ​ និង​មាន​ប្រសិទ្ធភាព។

ម្ចាស់​ហាង​រូប​នេះ​បន្ថែម​ថា ក្រៅ​ពី​ការ​គិតគូរ​លើ​ការ​នាំ​ផលិតផល​គិត​លើ​គុណភាពដែល​​តម្រូវចិត្ត​អ្នក​គាំទ្រ ការ​ការ​ផ្តល់​សេវាកម្ម​ទុកចិត្ត​ដល់​អតិថិជន​ក៏​សំខាន់ ដើម្បី​អ្នកគំាទ្រ​បាន​សាកល្បង​ប្រើប្រាស់ និង​ជឿជាក់​នៅ​ពេល​មាន​បញ្ហា​ណាមួយ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា