គីម ជុងអ៊ុនប៉ងទៅទស្សនកិច្ចរុស្ស៊ី ក្រោយទទួលសំបុត្រមួយច្បាប់ពី ពូទីន (មានវីដេអូ)

  • 2018-09-09 04:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ប្រឹក្សា​សហព័ន្ធ​រុស្ស៊ី អ្នកស្រី Valentina Matvenko បាន​ប្រគល់​សំបុត្រ​មួយ​ច្បាប់​របស់​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន​ទៅ​កាន់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម​ជុងអ៊ុន។

យោង​តាម​អ្នកស្រី Matvenko ឲ្យ​ដឹង​ថា​លោក គីម ជុងអ៊ុន មាន​បំណង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ក្រោយ​ពេល​ទទួល​សំបុត្រ​លោក ពូទីន​កាល​ពី​ថ្ងៃ​សៅរ៍។ ចំពោះ​ពេលវេលា និង​ទីតាំង​ជាក់​លាក់ សម្រាប់​ជំនួប​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ នឹង​ត្រូវ​បាន​ពិភាក្សា​ដោយ​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​លោក គីមជុងអ៊ុន មិន​ចង់​ពន្យារ​ពេល​ទៀត​នោះ​ទេ។

គួរ​ឲ្យ​ដឹង​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ដែល​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ ធ្វើ​ការ​ឆ្លើយ​ឆ្លង​គ្នា ដោយ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ លោក​ពូទីន បាន​ផ្ញើ​សំបុត្រ​អញ្ជើញ​មួយ​ច្បាប់​ទៅ​កាន់​លោក​គីម ជុង​អ៊ុន​ដើម្បី​មក​ចូល​រួម​វេទិកា​សេដ្ឋកិច្ច​នា​ខែ​កញ្ញា​នេះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ RT   ប្រែសម្រួល ៖ រ័ត្ន