ចូលនិវត្តន៍ពី Alibaba ដឹងមហាសេដ្ឋី Jack Ma ចង់ទៅធ្វើអ្វីវិញអត់?
- 2018-09-09 04:07:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលនិវត្តន៍ពី Alibaba ដឹងមហាសេដ្ឋី Jack Ma ចង់ទៅធ្វើអ្វីវិញអត់?
ចន្លោះមិនឃើញ
ប្រធានក្រុមហ៊ុន Alibaba ដែលបានបង្កើត និងអភិវឌ្ឍវាឱ្យទៅជាក្រុមហ៊ុន ទូទាត់ពាណិជ្ជកម្មអេឡិចត្រូនិក និងឌីជីថលធំបំផុតមួយនៅលើពិភពលោក កំពុងមានផែនការវិលត្រឡប់ មករកភាពដែលស្រឡាញ់មនុស្សជាតិវិញ។
សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Jack Ma ជាអតីតសាស្ត្រាចារ្យ ផ្នែកពាណិជ្ជកម្មអន្តរជាតិ និងជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នោះ គឺមានទ្រព្យសម្បត្តិសរុបជាង ៤០ ពាន់លានដុល្លារ។ ប៉ុន្តែលោកត្រៀមខ្លួន ចាកចេញពីការកាន់កាប់ក្រុមហ៊ុន និងលះបង់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីបង្កើតមូលនិធិមួយនៅក្នុងនាមគាត់ ដោយផ្ដោតលើការអប់រំ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg TV លោក Jack Ma បាននិយាយថា ៖ "ខ្ញុំគិតថានៅថ្ងៃណាមួយ ហើយនៅពេលឆាប់ៗ ខ្ញុំនឹងត្រលប់ទៅបង្រៀនវិញ។ នេះគឺជាអ្វីដែលខ្ញុំគិតថា ខ្ញុំអាចធ្វើបានល្អប្រសើរ ជាងធ្វើជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Alibaba "៕