«បើអាច» បទថ្មីពី ទូច ស្រីល័ក្ខ បង្ហាញអារម្មណ៍ពិតរបស់មនុស្សស្រី

  • 2018-09-09 04:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សឹងតែគ្រប់គ្នាមានបញ្ហាស្នេហា ជីវិតគឺបែបហើយ។ អត្ថន័យស្នេហាមួយរបស់បទ «បើអាច» ពីតារាចម្រៀង និងសម្ដែង ទូច ស្រីល័ក្ខណ៍ រៀបរាប់ពីអារម្មណ៍មនុស្សម្នាក់ដែរ មិនអាចបាត់បង់មនុស្សម្នាក់ដែលនាងស្រលាញ់ តែបើអាច នាងសុំឱ្យតែមនុស្សម្នាក់នោះនឹកនាងតែប៉ុណ្ណោះ។

បទថ្មីនេះដែរ និពន្ធទំនុកច្រៀង និង melody ដេាយ ទូច ស្រីល័ក្ខណ៍ផ្ទាល់តែម្តង ច្រៀងរួមគ្នាជាក្រុម ដោយបែងចែក​ តួអង្គ ស្រីម្នាក់ស្រលាញ់សង្សាររបស់ខ្លួន ទាំងឈឺចាប់ ដោយដឹងថា មនុស្សប្រុសម្នាក់នោះ​អស់អារម្មណ៍ល្អនឹងនាង ហើយក៏មានបុរសម្នាក់ទៀត​តាមស្រលាញ់ ហើយ បើអាច រូបគេក៏សុំឈឺចាប់ជំនួសនាង។

ផ្ទុយទៅវិញ នារីស្មោះស្នេហ៍ម្នាក់បើអាចសុំត្រឹមតែឱ្យសង្សាររបស់ខ្លួន នឹកដល់ខ្លួន ហើយផ្ញើសារ ឬ ទូរសព្ទមកខ្លួនក៏បាន ហេតុផលរបស់ស្រ្តីគ្រប់រូបគឺមិនចង់បាត់បង់មនុស្សប្រុសដែលខ្លួនស្រលាញ់។ រីឯបុរសម្នាក់នោះវិញ មានតែពាក្យសុំទោស ផ្ដល់ត្រឹមហេតុផលមិនអាចជួបគ្នាព្រោះតែរូបគេ អស់អារម្មណ៍ គ្មាននិស្ស័យតទៅទៀត៕

ចង់ដឹងថាបទនេះមានអត្ថន័យត្រូវចិត្តប្រិយមិត្តស្រីៗ ឬអត់ សូមទស្សនាវីដេអូចម្រៀង «បើអាច» ខាងក្រោម ច្រៀងដោយ ទូច ស្រីល័ក្ខណ៍ ៖

អត្ថបទ៖ Sunny

អត្ថបទពេញនិយម