អ្នកជំនាញសារភាពថាទាយ​ខុស​រឿង​ iPhone X ឥឡូវ​ចេញ​មក​ទាយ​ពី iPhone ឆ្នាំ ២០១៨

  • 2018-09-09 06:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​វិភាគ​ទីផ្សារ​​ Goldman Sachs បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​និយាយ​ពី​ឥទ្ធិពល​នៃ​ការ​ប្រកាស​ចេញ​​ iPhone ​ជំនាន់​ថ្មី ​កើត​មាន​លើ​ក្រុមហ៊ុន​ Apple នៅ​សប្ដាហ៍​ក្រោយ​នេះ។

​​ក្រុមហ៊ុន​ខាង​លើ​បាន​ព្យាករណ៍​ថា​​តម្លៃ​ក្នុង​មួយ​ហ៊ុន​របស់​ Apple នឹង​ឡើង​ដល់​ ២៤០ ដុល្លារ ខុស​ពី​ការ​ព្យាករណ៍​លើក​មុន​ដែល​ថា​នឹង​​មាន​តម្លៃ ២០០ ដុល្លារ។ ការ​ដំឡើង​តម្លៃ​នេះ​​ក្រោយ​ពី ​Goldman Sachs ដឹង​ថា​ខ្លួន​បាន​ធ្វើ​ការ​ព្យាករណ៍​ខុស​លើ iPhone X។

Goldman បាន​បកស្រាយ​ដូច​នេះ​ថា ៖ "យើង​រំពឹង​ថា​ iPhone X នឹង​មាន​តម្រូវ​ការ​​មិន​ល្អ​​លើ​ទីផ្សារ ដែល​នឹង​​បន្ទាប​តម្លៃ​ហ៊ុន​ ជា​លទ្ធផល​ការ​រំពឹង​ទុក​ពីរ​នេះ​មិន​បាន​កើត​ឡើង​ឡើយ​”។

ដោយ​ឃើញ​ថា​ iPhone X ​មាន​តម្រូវ​ការ​ខ្ពស់​ Goldman Sachs ​បង្ហាញ​ក្ដី​រំពឹង​ថា​ Apple នឹង​មិន​​ចាប់​យក​ទីផ្សារ​ស្មាតហ្វូន​តម្លៃ​ថោក​ជា​មួយ iPhone អេក្រង់ LCD ដែល​ប្រកាស​ចេញ​សប្ដាហ៍​ក្រោយ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ​​គេ​រំពឹង​ថា iPhone អេក្រង់​ LCD នឹង​មាន​តម្លៃ​ចាប់​ពី ៨៤៩ ដុល្លារ ធៀប​នឹង​តម្លៃ ៦៩៩ ដុល្លារ ដែល​អ្នក​ជំនាញ​ជា​ច្រើន​ទៀត​បាន​រំពឹង​ទុក។

​​បើ​ដូច​នេះ​មែន​ iPhone Xs ដែល​មាន​អេក្រង់​ទំហំ ៥,៨ អ៊ីញ អាច​នឹង​មាន​តម្លៃ​ចាប់​ពី​ ៩៤៩ ទៅ ៩៩៩ ដុល្លារ និង​ iPhone Xs Max អាច​នឹង​មាន​តម្លៃ​លើស​នេះ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង