សូមបងប្អូនប្រុងប្រយ័ត្ន! បណ្ដាខេត្តទាំងនេះនឹងធ្លាក់ភ្លៀងខ្លាំងបំផុត អាចដល់ជន់លិច

  • 2018-09-09 07:09:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពី​ថ្ងៃ​ទី១១ ដល់ ១៥ ខែ​កញ្ញា ២០១៨ ខាង​មុខ ខេត្ត​ចំនួន៨ មាន​ដូចជា​ខេត្ត ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​កំពង់ឆ្នាំង អាច​នឹង​មាន​ភ្លៀងធ្លាក់ខ្លាំង​ជាប់ៗ​គ្នា រហូត​​អាច​បង្កជាជំនន់ទឹកភ្លៀង។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី ០៨ ខែ​កញ្ញា ឆ្នាំ​២០១៨។

ក្នុង​នោះ​ដែរ​ចាប់​ពី​ថ្ងៃ​ទី ០៩ ដល់​ថ្ងៃ​ទី ១៥ ខែកញ្ញា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​ទូទាំង​ប្រទេស​ពី​មធ្យម​ទៅ​ច្រើន។

ការ​ធ្លាក់​ភ្លៀង​នេះ គឺ​បណ្ដាល​មក​ពី​ប្រទេស​កម្ពុជា កំពុង​ទទួល​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ ដែល​បាន​កើត​ឡើង​នៅ​លើ​អាង​ទន្លេ​មេគង្គ។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម