​រៀន​ភាសា​ចិន​​តាម​ទូរសព្ទ មិន​បាច់​​មាន​គ្រូ​​

  • 2018-09-10 02:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​រៀន​ភាសា​ចិន​ឲ្យ​​ចេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ ​ហើយ​ត្រូវ​ប្រើ​ប្រាស់​ពេល​វេលា​យូរ។ ​​​កម្មវិធី​ទូរសព្ទ​មួយ​ចំនួន ​​មាន​បង្រៀន​ពី​ការ​ប្រើ​ប្រាស់​ភាសា​ចិន​ ដោយ​មិន​គិត​ថ្លៃ និង​អាច​រៀន​បាន​គ្រប់​ពេល​វេលា ហេតុ​នេះ​គ្រប់​គ្នា​អាច​ឆ្លៀត​ពេល​រៀន​ម្ដង​បន្តិចៗ​បាន​ទោះ​រវល់​នឹង​ការងារ​យ៉ាងណា​ក្ដី។

Zizzle (iOS/Android)

Zizzle ជា​កម្មវិធី​មួយ​ដែល​អ្នក​ចាប់​ផ្ដើម​រៀន​ភាសា​ចិន​ដំបូង​ត្រូវ​ប្រើ​ប្រាស់​វា ដោយ​កម្មវិធី​នេះ​អាច​ជួយ​ឲ្យ​អ្នក​ចងចាំ​នូវ​តួ​អក្សរ​ជា​ច្រើន​ដែល​មាន​ក្នុង​ភាសា​ចិន។ ​

Du Chinese (iOS/Android)

Du Chinese ជា​កម្មវិធី​​ដ៏​ទំនើប​មួយ​ដែល​នឹង​ជួយ​អ្នក​​​បង្កើន​សមត្ថភាព​ក្នុង​ការ​អាន​ភាសា​ចិន។ កម្មវិធី​នេះ​មាន​ Interface ស្អាត​ និង​ងាយ​ស្រួល​ប្រើ​ប្រាស់​បំផុត។ អ្នក​អាច​អាន​ពាក្យ​នីមួយៗ​ដោយ​ខ្លួន​ឯង ឬ​ស្ដាប់​តាម​សំនៀង​​មាន​ក្នុង​កម្មវិធី រួច​អាន​តាម​ក៏​បាន។

Pleco (iOS/Android)

អ្នក​រៀន​ភាសា​ចិន​​ដាច់​ខាត​ត្រូវ​តែ​មាន​កម្មវិធី​វចនានុក្រម​ភាសា​ចិន-អង់គ្លេស​ លើ​ទូរសព្ទ ហើយ​កម្មវិធី​ Pleco ជា​ជម្រើស​​ដ៏​ល្អ​មួយ។ ចំណុច​ពិសេស​នៃ​កម្មវិធី​នេះ​គឺ​អ្នក​អាច​បញ្ចូល​អក្សរ​បាន​ ដោយ​សរសេរ​ដោយ​ដៃ​តែ​ម្ដង។

Chineseclass101 (iOS/Android)

ចង់​បង្កើន​ជំនាញ​នៃ​ការ​ស្ដាប់​ភាសា​ចិន កម្មវិធី​ Chineseclass101 ជា​ជម្រើស​ល្អ​មួយ ហើយ​កម្មវិធី​នេះ​ក៏​ជួយ​បង្កើន​សមត្ថភាព​នៃ​ការ​ប្រកប​ពាក្យ​នីមួយៗ​ផង​ដែរ។

Hello Talk (iOS/Android)

ពេល​អ្នក​រៀន​ភាសា​ចិន​ចេះ​បាន​ច្រើន​គួរសម​ហើយ​ គឺ​ដល់​ពេល​ដែល​ត្រូវ​អនុវត្តន៍។ Hello Talk ជា​កម្មវិធី​ជជែក​កម្សាន្ត​ដោយ​សំឡេង ដែល​លើ​កម្មវិធី​នេះ​អ្នក​អាច​ស្វែង​រក​​អ្នក​និយាយ​ភាសា​ចិន​ជនជាតិ​ដើម​បាន​យ៉ាង​ងាយ​ស្រួល ដើម្បី​សាក​ល្បង​សមត្ថភាព៕​ ​​​

ប្រភព៖ Dig Mandarin   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម