មើល YouTube យប់ឡើងអត់ចង់ឈឺភ្នែក ប្រើមុខងារនេះទៅ
- 2018-09-10 07:20:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើល YouTube យប់ឡើងអត់ចង់ឈឺភ្នែក ប្រើមុខងារនេះទៅ
ចន្លោះមិនឃើញ
ទីបំផុតមុខងារ Dark Theme លើប្រព័ន្ធ YouTube ត្រូវបាន Google បញ្ចេញឲ្យប្រើប្រាស់នៅលើឧបករណ៍ដើរដោយប្រព័ន្ធប្រតិបត្តិការ Android បន្ទាប់ពីដាក់ឲ្យប្រើលើ iOS ជាច្រើនខែរួចមក។
មុខងារនេះអាចជួយការពារកុំឲ្យឈឺភ្នែកនៅពេលទស្សនាវីដេអូ YouTube នាពេលយប់ តាមរយៈការបម្លែងផ្ទៃពណ៌សទៅជាពណ៌ខ្មៅ មិនសូវចាំងភ្នែកនឹងពន្លឺពណ៌ស។ ម្យ៉ាងប្រើប្រាស់ផ្ទៃពណ៌ខ្មៅ ជួយកាត់បន្ថយការចំណាយថាមពលបានល្អ សម្រាប់ស្មាតហ្វូនប្រើអេក្រង់ OLED។
ដើម្បីប្រើប្រាស់មុខងារនេះបានគឺងាយស្រួលបំផុត ដោយដំបូងត្រូវប្រាកដថាកម្មវិធី YouTube លើស្មាតហ្វូនរបស់អ្នក បានអាប់ដេតទៅកាន់ជំនាន់ចុងក្រោយ។ ពេលអាប់ដេតរួចអាចចូលទៅដំណើរការមុខងារដូចខាងក្រោម ៖
សម្រាប់ Android
សម្រាប់ iOS
ចូលទៅកាន់ Profile ដូចគ្នា រួចចូលទៅ Settings និងដំណើរការមុខងារ Dark theme៕