​នារី​ទឹក​ខ្មេះ មិន​ត្រឹមតែ​ល្បី​នៅ​ហុងកុង​ទេ​ថែមទាំង​ល្បី​ដល់​ម៉ាឡេស៊ី​ទៀត​ ឥឡូវមានចាក់នៅខ្មែរហើយ

  • 2018-09-11 04:41:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ភាព​យ​ន្ត​ភាគ​ហុង​កុងដែល​ល្បីល្បាញ​ដល់​ក្រៅប្រទេស​ក្នុង​អំ​ឡុង​ឆ្នាំ​២០១៤ រឿង «​នារី​ទឹក​ខ្មេះ​» ឬ Lady Sour នឹង​ត្រូវ​បង្ហាញ​វត្តមាន​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​PNN នា​ខែសីហា​នេះហើយ បន្ទាប់ពី​រឿង​មួយ​នេះ​ក៏​ធ្លាប់បានចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរ​ទស្សន៍ 8TV របស់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​អំឡុង​ឆ្នាំ​២០១៦​។ ​ ​"នារី​ទឹក​ខ្មេះ​" ប្រជុំ​សុទ្ធតែ​តារា​ល្បីៗ​ជាច្រើន​ដូចជា​៖ Myolie Wu, Ron Ng, Him Law, Eliza Sam និង Jade Leung ជាដើម ដោយ​ពួកគេបាន​ចាប់ដៃគ្នា​សម្តែង​រឿង​នេះ​យ៉ាង​ល្អ​ឥត​​ខ្ចោះ មាន​ទាំង​កំប្លែង មនោសញ្ចេតនា និង​កម្សត់​ផងដែរ​។

"​​នារី​ទឹក​ខ្មេះ​" រៀបរាប់​ពីរ​នាក់​ម្តាយ​ និង​កូន Cho Tsing ចុង​ឈី​ង (Myolie Wu) និង​ម្ដាយ​របស់​នាង​ឈ្មោះ Cho Cho Bi Yue (Gigi Wong) បាន​ប​ន្លំ​ធ្វើជា​អ្នក​កែស​ម្ភ​ស្ស ដើម្បី​បាន​កម្រៃ​ខ្លះ​សម្រាប់​ធ្វើដំណើ​រ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ទៀ​ត​ ដើម្បី​ស្វែង​រក​ឪពុក​របស់​នាង ឈ្មោះ​Cho Tai Kung(Koo Koon Chun) ។

អំឡុងពេ​លតាម​រក​ឪពុក ចុង​ឈី​ង បាន​បាក់ចិត្ត​ស្រឡាញ់ Tsin Tung ឈី​ង ទុង (Him Law) ដែល​ជា​កូនអ្នកមាន​ម្នាក់​ក្នុងស្រុក ដោយ​គ្រួសារ​របស់ ឈី​ង ទុង​គឺជា​អ្នកលក់​ទឹក​ខ្មេះដ៏​ល្បី​មួយ​។ ក្រោយ​មក Cho Tsing ចុង​ឈី​ង (Myolie Wu) ក៏​បាន​រៀបការ​ជាមួយគ្នា​។ ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំងពីរ​មាន​ភាព​ផ្អែមល្ហែម​នឹង​គ្នា រហូត​ធ្វើឱ្យ​អ្នកបម្រើ​ផ្ទាល់ខ្លួន​របស់ ឈី​ង ទុង ច្រណែន ព្រោះ​នាង​ក៏​មាន​ចិត្ត​ស្រឡាញ់​លើ​ឈីង​ទុង​ដែរ នាង​ក៏បាន​ព្យាយាម​រក​គ្រប់​វិធី​ដើម្បី​បំបែកបំបាក់​ពួកគេ​ទាំងពីរ​នាក់​។

​តើ​ស្នេហា​របស់គេ​ទាំងពីរ​នាក់​ អាច​នឹង​ឈានដល់​ចំណុច​បែកបាក់​គ្នា​ដែរ​ទេ​? តើ​ពួកគេ​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ​?

"​នារី​ទឹក​ខ្មេះ​" នឹង​ត្រូវ​ចាក់ផ្សាយ​ចាប់ពី​ថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៥:០០-៦:០០ រៀងរាល់ថ្ងៃ​ចន្ទ​-​សុក្រ នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន​៕ ​ ​ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម