ដឹង​កាលបរិច្ឆេទ​បង្ហាញ​ខ្លួន​ និង​មុខងារ​ពិសេស​មួយ ត្រៀម​បំពាក់​លើ OnePlus 6T

  • 2018-09-11 12:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​ផ្លូវការ​មួយ​សន្លឹក​បង្ហាញ​ឲ្យ​ឃើញ​ថា OnePlus 6T សេរ៊ី​ឆ្នាំ ២០១៨ របស់​ក្រុមហ៊ុន​ចិន នឹង​ដាក់​បង្ហាញ​នា​ថ្ងៃ​ទី ១៧ ​តុលា ជាមួយ​មុខងារ​ពិសេស​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ដែល​គូ​ប្រជែង​កំពូល​ជា​ច្រើន​កំពុង​មាន​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន។

ការ​បន្ថែម​បច្ចេកវិទ្យា​ថ្មី​នេះ ក៏​នឹង​ធ្វើ​ឲ្យ​កម្រាស់​តួ​ខ្លួន 6T ឡើង​ក្រាស់​ជាង​មុន​ប្រហែល ០,៤៥ មិល្លីម៉ែត្រ ប៉ុន្តែ​ក៏​ជឿជាក់​ថា​ OnePlus នឹង​សម្រិតសម្រាំង​គ្រប់​យ៉ាង​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ។

ផ្អែក​តាម​ការ​លេច​ធ្លាយ​សំបក​វេច​ខ្ចប់​កន្លង​មក ស្មាតហ្វូន​នេះ​នឹង​មាន​ស្នាម​ឆក​អេក្រង់ផ្នែក​ខាង​លើ​តូច​ដូច Oppo F9 ហើយ​តាម​ការ​ឲ្យ​ដឹង​ជុំវិញ​គ្រឿង​បង្គំ Hardware អាច​នឹង​យក​តាម​ម៉ូឌែល R17 Pro នៃ​ក្រុមហ៊ុន​ក្រោម​ទ្រនំ​តែ​មួយ Oppo៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា