EPIC ទម្លាយ​រឿង​សែនឈឺក្បាល មុនហ្គេម Fortnite ដាក់​លេង​​​លើ Android

  • 2018-09-12 02:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម Fortnite ភាគច្រើន​សុទ្ធតែ​ស្គាល់ ជា​ប្រភេទ​ហ្គេម​បាញ់​បោះ បូម​រួម​ការ​កម្សាន្ត​នានា​អំឡុង​ពេល​លេង ជាមួយ​មិត្តភក្ដិ​ទាំង​ស្គាល់​ និង​មិន​ស្គាល់​។ ហ្គេម​នេះ​អាច​លេង​លើ Platform ជាច្រើន ក្នុង​នោះ​ក៏​មាន​លើ Android ចេញ​ ជំនាន់ Beta កាល​នៅ​ថ្ងៃ​ទី ០៩ ខែសីហា​។ 

ដំបូង​ហ្គេម​នេះ​មាន​តែ​លើ Samsung device ប៉ុន្តែ​ក៏​នឹង​រីក​រាល​ដាល​ដល់​ទូរសព្ទ​ផ្សេង​ទៀត​ផង​ដែរ​។ ត្បិត​ប្រភេទ​ទូរសព្ទ​មាន​ព្រំដែន​កំណត់ ក្រុមហ៊ុន Epic សម្គាល់​ឃើញ​អ្នក​លេង​មាន​ដល់​ទៅ ១៥ លាន​នាក់ ត្រឹម​ដាក់​ចេញ​រយៈពេល ២១ថ្ងៃ​។ 

មាន​ចំណុច​ធំ​ៗជា​ច្រើន Fortnite ត្រូវ​ជម្នះ​រួម​ទាំង Hardware និង Software ដើម្បី​ពង្រីក​វិសាលភាព​របស់​ហ្គេម​។ ហ្គេម​នេះ​ប្រើ Unreal Engine ជា​ប្រព័ន្ធ​អភិវឌ្ឍន៍​ហ្គេម 3D អាច​លេង​បាន​លើ Platform ជាច្រើន ដូចនេះ​ពុំ​មាន​ត្រូវការ​បង្កើត​ហ្គេម​ឡើង​វិញ​នោះ​ទេ ចំណុច​សំខាន់​គឺ​ផ្ដោត​លើ​ការ​សម្រួល​ល្បឿន និង​ការ​ប្រើ​មេម៉ូរី​។ 

Hardware

ទូរសព្ទ​ប្រើ Android មាន​ច្រើន​ប្រភេទ ផ្ដល់​ជម្រើស​យ៉ាង​ល្អ​ដល់​អ្នក​ប្រើប្រាស់ ប៉ុន្តែ​មិន​សូវ​ល្អ​ ចំពោះ​អ្នក​បង្កើត​ហ្គេម​នោះ​ទេ​។ 

ឧទាហរណ៍៖ ទូរសព្ទ​អាច​ប្រើ Chip ខុសគ្នា ខ្លះ​ឃើញ​ប្រើ Chip Snapdragon របស់ Qualcomm ដែល​មាន​ GPUs Adreno ហើយ​ខ្លះ​ទៀត​ប្រើ Chip Exynos របស់ Samsung, MTxxxx របស់ MediaTek ឬ Kirin របស់ Huawei។ Chip ទាំង​នេះ​ប្រើ GPU Mali របស់ ARM។ 

GPU ខ្លះ​អាច​ប្រើ​ត្រឹម OpenGL 3x ហើយ​ខ្លះ​ទៀត​អាច​ប្រើ OpenGL 3.x និង Vulkan។ ក្រុមហ៊ុន Epic ពិនិត្យ​ឃើញ​ថា Device ប្រើ GPU ដូចគ្នា អាច​មាន​ជំនាន់ Graphic Driver ខុសគ្នា ដែល​អាច​ផ្ដល់​នូវ​ល្បឿន​ខុសគ្នា​ផង​ដែរ​។ 

ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​លើ Device របស់ Samsung ក្រុមហ៊ុន Epic បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស្វករ​របស់ Samsung ក្នុង​នោះ​ក៏​មាន​ចែករំលែក​កូដ​ដល់​អ្នក Render Vulkan ផង​ដែរ​។ Google និង វិស្វករ​របស់​ខ្លួន​ក៏​បាន​ជួយ​ដល់ Epic កំណត់​សម្គាល់​តំបន់​សម្រាប់​ពង្រឹង​ផង​ដែរ​។ 

Software

ក្រុមហ៊ុន Epic បាន​ពិនិត្យ​ឃើញ​ថា អ្នក​លេង Fortnite ៩២% កំពុង​ប្រើ Android 8.0 Oreo ឬ​ជំនាន់​ក្រោយ​។​

រាល់ Device មាន​ចំនួន​មេម៉ូរី និង Settings ខុសៗគ្នា ក្នុង​ការ​បិទ​កម្មវិធី ករណី​មេម៉ូរី​សល់​តិច​តួច​។ Epic បាន​សាកល្បង​មេម៉ូរី​ចំពោះ Samsung Galaxy S8 (ប្រើ GPU Mali) ពិនិត្យ​ឃើញ​ថា អាច​ប្រើ​មេម៉ូរី​បាន 3GB នៃ 4GB មុន​ពេល​បិទ​។ ប៉ុន្តែ​លើ Google Pixel 2 អាច​ប្រើ​បាន​ត្រឹម 1.8GB នៃ 3.6GB។ Device ទាំង​ពីរ​មាន RAM ស្ទើរ ឬ​ស្មើ​ 4GB ប៉ុន្តែ Pixel 2 មិន​សូវ​ជា​មាន​ភាព​ប្រើ​បាន​រលូន​នោះ​ទេ​។ 

ដើម្បី​ងាយស្រួល​តម្រូវ​ដល់​ប្រភេទ Device នានា ទាក់ទង​នឹង​ល្បឿន និង​លទ្ធភាព​មេម៉ូរី ក្រុមហ៊ុន Epic បាន​ផ្ដល់​ជម្រើស​ដល់​អ្នក​លេង​ហ្គេម​មាន​កម្រិត Low, Mid, High និង Epic ក្នុង​ការ​កែប្រែ​សម្រួល​ល្បឿន បន្ថយ​គុណភាព​រូប​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ ប៊ុនធឿន