ប្រពៃណីការងារជប៉ុន អនុញ្ញាតឲ្យបុគ្គលិកគេងទោះពេលកំពុងធ្វើការ

  • 2018-09-12 03:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ការ​រហូត​ដល់​ងងុយ​គេង​ក្នុង​ការិយាល័យ បាន​ចាប់​ផ្ដើម​កើន​ឡើង​ខ្លាំង​ក្រោយ​សង្គ្រាម​សេដ្ឋកិច្ច​ដែល​តម្រូវ​ឲ្យ​ប្រជាជន​ទាំង​អស់​ធ្វើ​ការ​ខ្លាំង​ដើម្បី​ស្ដារ​ប្រទេស​ឡើង​វិញ។

ការ​គេង​នៅ​កន្លែង​ធ្វើ​ការ ត្រូវ​បាន​ជប៉ុន​ហៅ​ថា "inemuri” ដែល​មាន​នៃ​ថា "មាន​វត្ដមាន​ខណៈ​ពេល​កំពុង​គេង”។ យោង​តាម​ការ​សិក្សា​ឲ្យ​ដឹង​ថា ការ​គេង​នៅ​កន្លែង​ធ្វើ​ការ​នេះ​កើត​ឡើង​ភាគ​ច្រើន​ចំពោះ​បុគ្គលិក​ធ្វើ​ការ​ច្រើន​ម៉ោង​ហួស​កម្រិត ដែល​ពួកគេ​អាច​គេង​ជា​មធ្យម​ត្រឹម ៦​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​ខាង​វប្បធម៌​ជប៉ុន​បញ្ជាក់​ថា "ប្រសិន​បើ​អ្នក​​ជា​បុគ្គលិក​ថ្មី អ្នក​មិន​អាច​គេង​ក្នុង​ការិយាល័យ​បាន​នោះ​ទេ តែ​អ្នក​ត្រូវ​បង្ហាញ​ការ​ចូល​រួម​យ៉ាង​សកម្ម​បំផុត។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​អាយុ ៤០-៥០ឆ្នាំ អ្នក​នឹង​អាច​គេង​បាន។ ឋានៈ​ក្នុង​សង្គម​របស់​អ្នក​កាន់​តែ​ខ្ពស់ អ្នក​អាច​គេង​បាន​កាន់​តែ​ច្រើន៕"

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី