លាភ​ រដ្ឋា​ លេង​ កំពែង​ ខ្មៅ​ ចាស់ដៃ​វង្វេង​ពេញ​សង្វៀន​កាល​ពី​ថ្ងៃ​សៅរ៍​

  • 2018-09-12 04:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​កណ្ដាប់​ដៃ​ លាភ​ រដ្ឋា​ ផ្ដល់​មេរៀន​យ៉ាង​ចាស់ដៃ​ដល់​ កំពែង​ ខ្មៅ​ នា​វគ្គ​ជម្រុះ​ជុំ​ទី៣​នៃ​ពាន​រង្វាន់​របស់​សង្វៀន​ប៉ុស្តិ៍លេខ៥​កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ។​

លាភ រដ្ឋា

លាភ​ រដ្ឋា​ បាន​ឲ្យ​ដឹង​ថា​ ប៉ះ​ជា​មួយ​កីឡាករ​ កំពែង​ ខ្មៅ​ ជុំ​ទី៣​នៃ​ពាន​រង្វាន់​ខាង​លើ​នេះ​មិន​សូវ​ជា​លំបាក​នោះ​ទេ​ ពោល​ស្រួយ​ជាង​ប្រកួត​ជុំ​មុន​ៗ​ទៅ​ទៀត។​ ហេតុផល​ដែល​ស្រួល​ជាង​មុន​នេះ​ៗ​ គឺ​ដោយ​សារ​តែ​ដៃគូ​មិន​សូវ​មាន​កម្លាំង​ អាច​ថា​មក​ពី​គេ​ឡើង​ប្រកួត​ញឹកពេកក៏​ថា​បាន។​

ជើង​ខ្លាំង​រូប​នេះ​បន្ថែម​ថា​ ពិត​ជា​សប្បាយ​ចិត្ត​ដែល​អាច​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ព្រោះ​អី​ពី​មុន​មក​មិន​ដែល​ឈាន​ដល់​វគ្គ​នេះ​ទេ​ មុន​ការ​ប្រកួត​ក៏​មិន​រំពឹង​ថា​អាច​ឈាន​ដល់​ជុំ​ទី៤​នោះ​ដែរ។​ នៅ​ប្រកួត​បន្ទាប់​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​ ដើម្បី​ឈាន​ទៅ​វគ្គ​ផ្ដាច់​បន្ត​ទៀត។​

រំលឹក​ដែរ​ថា​ លាភ​ រដ្ឋា​ ឈ្នះ​ពិន្ទុ​កីឡាករ​ កំពែង​ ខ្មៅ​ កាល​ពី​ថ្ងៃសៅរ៍​ ទី៨​ ខែ​កញ្ញ​ ២០១៨។​ ទោះ​ឈ្នះ​ពិន្ទុ​មែន​ ប៉ុន្តែ​ជើង​ខ្លាំង​ខាង​លើ​នេះ​ វ៉ៃ​ កំពែង​ ខ្មៅ​ រាប់​ស្ទើរ​គ្រប់​ទឹក​ ខណៈ​ពេល​រាប់​ម្ដងៗ​វង្វេង​ពេញ​សង្វៀន​តែ​ម្ដង។​ រដ្ឋា​ នឹង​ត្រូវ​ឡើង​ទៅ​ជុំ​ទី៤​ ប៉ះ​ ឡុង​ រ៉ាមី​ ជា​បន្ត​ទៀត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី