មួយ​ទៀត​ហើយ Nokia ប្រកាស​ខ្លួន​ត្រៀម​ចេញ​ស្មាតហ្វូន Gamer មិន​ឲ្យ​ចាញ់​គូ​ប្រជែង

  • 2018-09-19 13:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​សម្រាប់ Gamer កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ដោយ​កន្លង​ទៅ​មាន​ក្រុមហ៊ុន​កំពូល​ដូច​ជា Razer, Asus, Xiaomi, Huawei និង ZTE ដាក់​បង្ហាញ​ផលិតផល​របស់​ខ្លួន​ជា​បន្តបន្តាប់។ មិន​ទាន់​ចប់​ទេ ក្រុមហ៊ុន Nokia ក៏​ឈរ​លើ​ចក្ខុវិស័យ​នេះ​ដូច​គ្នា ដោយ​គណនី​សាខា​ក្នុង​ប្រទេស​ឥណ្ឌា​ទើប​បង្ហោះ​ផ្សាយ​នូវ​វីដេអូ Teaser ពី​ផែនការណ៍​ដាក់​បង្ហាញ​ស្មាតហ្វូន Gamer នា​ពេល​ឆាប់ៗ​នេះ។

វីដេអូ​ខ្លី​ត្រឹម​រយៈ​ពេល ១០ វិនាទី បង្ហើប​ពី​ឈុត​ឆាក​បាញ់​ប្រហារ​ក្នុង​ហ្គេម​នៅ​លើ​ស្មាតហ្វូន​ដោយ​មាន​ភ្លើង​ភ្លឹបភ្លែត​នៅ​ជ្រុង​ទាំង​បី ក្រោម Caption ដោយ​ប្រើ​ចំណង​ជើង​ថា​រង់ចាំ​ការ​មក​ដល់​ស្មាតហ្វូន​សម្រាប់​លេង​ហ្គេម #GameOn

ក្រុមហ៊ុន​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ហ្វាំងឡង់​មួយ​នេះ​ទំនង​នឹង​បោះ​ជំហាន​តាម​ក្រុមហ៊ុន SAMSUNG ដោយ​ទើប​បង្ហាញ​ត្រកូល Galaxy Note 9 ភ្ជាប់​ការ​ផ្សព្វផ្សាយ​ជាមួយ​ហ្គេម​បាញ់​ប្រហារ​កំពុង​ល្បី​ឈ្មោះ Fornite។ ទន្ទឹម​គ្នា​នេះ​ក្រឡេក​ទៅ​មើល Nokia កន្លង​ទៅ​ល្ហិចល្ហៀង​ពី​ស្មាតហ្វូន ២ ម៉ូឌែល​រួម​មាន Nokia 9 និង Nokia X7 ដោយ​ពុំ​មាន​ប្រើប្រាស់​ស្នាម​ឆក​លើ​អេក្រង់ ហើយ​ក៏​រំពឹង​ថា​ក្នុង​ចំណោម​នោះ​នឹង​មាន​មួយ​ជា​ស្មាតហ្វូន Gamer ពិត​ប្រាកដ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា