Miley Cyrus និង​កូន​ប្រុស Arnold ថើប​មាត់​គ្នា​បញ្ជាក់​ចំណង​ស្នេហ៍​​ដ៏​​ផ្អែមល្ហែម

  • 2014-11-15 17:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លេចឮ​ពាក្យ​ចចាមអារ៉ាម​ និង​ការ​សង្ស័យ​ជា​ច្រើន​សប្ដាហ៍​ថា តារា​ចម្រៀង​អាមេរិក Miley Cyrus និង​តារា​សម្ដែង​ ក៏​ដូចជា​តារា​ម៉ូដែល Patrick Schwarzenegger ជា​កូន​ប្រុស​របស់​តារា​សម្ដែង Arnold Schwarzenegger កំពុង​សាង​ស្នេហ៍​ជាមួយ​គ្នា ឥលូវ​នេះ​តារា​ទាំង​ពីរ​ដួង​ហាក់​​បញ្ជាក់​អំពី​ចំណង​ស្នេហ៍​របស់​ពួក​គេ​ហើយ តាម​រយៈ​ការ​ថើប​មាត់​គ្នា​យ៉ាង​ផ្អែមល្ហែម​មុខ​សាធារណជន។

 

 

គូ​ស្នេហ៍​ថ្មោងថ្មី​មាន​វ័យ ២១​ឆ្នាំ​ដូច​គ្នា​នេះ​ បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជា​សាធារណៈ​ នៅ​ក្នុង​ការ​ប្រកួត​កីឡា​រវាង​សាកលវិទ្យាល័យ UC Berkeley និង​សាកលវិទ្យាល័យ USC (University of Southern California) នៅ​ទីក្រុង​ Los Angeles រដ្ឋ Carlifornia កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ Miley Cyrus បាន​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​ក្រុម​​មិត្ត​ប្រុស​របស់​នាង​ដោយ​ពាក់​អាវ​​ក្រៅ​និង​មួក​ជា​ឯកសណ្ឋាន USC (បច្ចុប្បន្ន Partrick ជា​និស្សិត​ឆ្នាំ​ទី​ពីរ​នៅ​សាកលវិទ្យាល័យ​នេះ)។ ពួក​គេ​បាន​ថត​រូប​ Sefie ជាមួយ​គ្នា​ជា​ច្រើន​សន្លឹក តែ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​នរណា​ម្នាក់​បង្ហោះ​រូបភាព​ទាំង​នោះ​ឡើយ។

 

Miley និង Patrick បាន​ចាប់​ផ្ដើម​ទាក់ទង​គ្នា​​ឡើង​វិញ​កាល​ពី​ខែ​តុលា បន្ទាប់​ពី Miley បាន​បញ្ចប់​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក Bangerz។ Patrick ធ្លាប់​សារភាព​ថា​គេ​ធ្លាប់​លួច​ស្រឡាញ់ Miley ហើយ​ពួក​គេ​ធ្លាប់​ទាក់ទង​គ្នា​មួយ​រយៈ​​ខ្លី​នៅ​ឆ្នាំ​២០១១ នៅ​ពេល​ដែល​តារា​ចម្រៀង​រួប​នេះ​បែក​គ្នា​ពី​សង្សារ​ចាស់​​ គឺ​តារា​សម្ដែង Liam Hemsworth ៕

 

អានអត្ថបទ៖Miley Cyrus ​បង្ហោះ​រូប​ស្រាត​មិន​ឈប់ មិន​ខ្វល់​គេ​ហៅ​មនុស្ស​ឆ្កួត

អានអត្ថបទ៖លេច​រូប​ Miley Cyrus ឲ្យ​អ្នក​គាំទ្រ​លូក​ស្ទាប​កេរ្តិ៍​ខ្មាស​តាម​ចិត្ត​ ពេល​សម្ដែង​លើ​ឆាក​

មើល​ទៅ​គូ​ស្នេហ៍​មួយ​គូ​នេះ​សម​គ្នា​ដែរ​ឬ​អត់? មានពាក្យ​​អ្វី​​ចង់​ជូនពរ​ដល់​ពួក​គេ?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ popsugar

អត្ថបទពេញនិយម