ស្រួង ភាវី ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ជើងឯក​ស្នូឃ័រ​ពិភព​លោក​

  • 2018-09-20 02:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​ជម្រើស​ជាតិ​​ប៊ីយ៉ា​ និង​ស្នូកឃ័រ​កម្ពុជា ស្រួង ភាវី ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​​ផ្ដាច់​ព្រ័ត្រ ​បន្ទាប់​ពី​បាន​ផ្ដួល​កីឡា​ការិនី​កូឡុំប៊ី​នៅ​វគ្គ​៨​នាក់​ចុង​ក្រោយ និង​ត្រូវ​ប្រកួត​នឹង​កីឡាការិនី​ជប៉ុន​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក (8th World Championship Ladies 3-Coshion Izmir ) នៅ​ប្រទេស​ទួរគី។

កីឡា​ការិនី ស្រួង ភាវី

ស្រួង ភាវី​ ធ្វើ​បាន​យ៉ាង​ល្អ​តាំង​ពី​វគ្គ​ប្រកួត​ក្នុង​ពូល A និង​បាន​ផ្ដួល​កីឡា​ការិនី​កូឡុំប៊ី​​នៅ​វគ្គ​ ៨ នាក់​ចុង​ក្រោយ ដោយ​លទ្ធផល​ដាច់​តែ​ម្ដង ៣០ ទល់ ១៦ ។ ​នេះ​ជា​ការ​ប្រកួត​ដំណាង​ឲ្យ​កម្ពុជា​លើក​ទី​១ សម្រាប់ ភាវី ហើយ​កំពុង​បង្ហាញ​ពី​ភាព​ជោគជ័យ​​លើ​ឆាក​អន្តរជាតិ​ ដោយ​បាន​បង្ហូត​​ទង់ជាតិ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក​​លើក​ទី​១​លើ​ប្រទេស​កីឡា​​ខាង​លើ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី