កសិករចិន ដាំបានផ្លែត្រឡាចយក្ស ប្រវែង១ម៉ែត្រ និងទម្ងន់៦០គីឡូក្រាម

  • 2018-09-20 07:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​បាន​ឃើញ ផ្លែ​ត្រឡាច​ដែល​កសិករ​ចិន​ដាំ​បាន ដោយ​វា​ពិត​ជា​មាន​ទំហំ​ធំ​ខ្លាំង ខុស​ពី​ផ្លែ​ត្រឡាច​ធម្មតា។

ក្រុម​កសិករ​នៅ​ក្នុង​ស្រុក Jiaxian នៃ​ទីក្រុង Pingdingshan ខេត្ត Henan ប្រទេស​ចិន ដាំ​បាន​ផ្លែ​ត្រឡាច​យក្ស ដែល​មាន​ប្រវែង​រហូត​ដល់​ទៅ ១ម៉ែត្រ និង​ទម្ងន់ ៦០គីឡូក្រាម​ឯណោះ។

អ្វី​ដែល​ពិសេស​នោះ​គឺ ក្រុម​កសិករ​ខាង​លើ​មិនមែន​ដាំ​បាន​ផ្លែ​ត្រឡាច​យក្ស តែ​១ផ្លែ​ប៉ុណ្ណោះ​ទេ គឺ​ដាំ​បាន​ជា​ច្រើន​ផ្លែ ដែល​មាន​ប្រវែង និង​ទម្ងន់​ប្រហាក់ប្រហែល​គ្នា។

ទោះ​បី​ជា​យ៉ាង​ណា វា​មិនមែន​ជា​រឿង​ចម្លែក​ឡើយ ខណៈ​ពេល​ដែល​កសិករ​ចិន ធ្លាប់​ដាំ​បាន​ផ្លែ​ឈើ និង​បន្លែ​ទំហំ​យក្ស​ផ្សេងៗ​ជា​ច្រើន​ទៀត ដូច​ជា ល្ពៅ និង ដំឡូង ជា​ដើម៕

ចុច​អាន៖

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម