ចូលមើលខាងក្នុងរោងចក្រផលិតមួក សម្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (វីដេអូ)

  • 2018-09-20 08:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោងចក្រ​មួយ​ត្រូវ​បាន​គេ​ដឹង​ថា ជា​កន្លែង​ផលិត​មួក «Make America Great Again» ឬ «MAGA» សម្រាប់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ខណៈ​មួក​នេះ​បាន​ក្លាយ​ជា​និមិត្ត​សញ្ញា​នៃ​យុទ្ធនាការ​របស់​លោក​ផង​ដែរ។

មួក MAGA ដែល​មាន​តម្លៃ ២៥ដុល្លារ​នេះ ត្រូវ​បាន​ដាក់​លក់​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​យុទ្ធនាការ​លោក ត្រាំ ដោយ​ការ​ទិញ​ម្ដង​ស្មើ​នឹង​ការ​ចូល​រួម​ចំណែក​មួយ​ក្នុង​យុទ្ធនាការ​របស់​ប្រធានាធិបតី​ខាង​លើ។ បើ​យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា មួក MAGA រាប់​ពាន់​ត្រូវ​បាន​លក់​ដាច់​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​លោក ត្រាំ ឡើង​កាន់​តំណែង​ដំបូង​មក​ម្ល៉េះ។

មួក​ពណ៌​ក្រហម​ដ៏​ស្រស់​ឆើត​ឆាយ​នេះ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​មួយ មាន​ឈ្មោះ​ថា Cali-Fame ដែល​មាន​កម្មករ​ប្រមាណ​ជា ១០០នាក់។ ដំណើរការ​ផលិត​មួក​នេះ​មាន​សរុប​ចំនួន ២៣ជំហាន ដោយ​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ដៃ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង