ដូណាល់ ត្រាំ មិនខ្វល់ពីសុវត្ថិភាព ធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយដាក់ក្រុមពន្លត់អគ្គិភ័យ

  • 2018-08-13 04:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​ខ្សែ​ដែល​បាន​បង្ហោះ​ទៅ​ក្នុង Youtube កាល​ពី​ថ្ងៃ​សៅរ៍ បាន​បង្ហាញ​ពី​សកម្មភាព​ប្រធានាធិបតី​អាមេរិក​លោក ដូណាស់ ត្រាំ ចុះ​ពី​ក្បួន​រថយន្ត​របស់​ខ្លួន​ដើម្បី​មក​ជួប​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ។

នៅ​ក្នុង​វីដេអូ​នេះ គេ​ឃើញ​ឡាន​តួ​វែង​របស់​ប្រធានាធិបតី ស្រាប់​តែ​ឈប់​ពាក់​កណ្ដាល​ផ្លូវ។ ក្រោយ​មក​ភ្នាក់​ងារ​សម្ងាត់​ពីរ​នាក់ បាន​ដើរ​ទៅ​ជិត​និង​សាកសួរ ស្រាប់​តែ​ប្រធានាធិបតី​ចុះ​ពី​លើ​រថយន្ត​ដើរ​សំដៅ​មក​ក្រុមអ្នក​ពន្លត់​អគ្គិភ័យ​តែ​ម្ដង។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត គឺ​លោក​ត្រាំ​បាន​ជួប​ចាប់​ដៃ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ និង​បាន​ថ្លែង​អំណរគុណ​សម្រាប់​ការ​ខិត​ខំ​ជួយ​សង្គ្រោះ​របស់​ពួកគេ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ទីតាំង​ពិត​ប្រាកដ​នៃ​វីដេអូ​របស់​ប្រធានាធិបតី​នេះ មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ ប៉ុន្តែ​វីដេអូ​នេះ​ត្រូវ​បាន​ចែក​ចាយ​ពាស​ពេញ​អ៊ីនធឺណិត ​ហើយ​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ច្រើន​ចំពោះ​ទង្វើ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ប្រធានាធិបតី​រូប​នេះ​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ YouTube   ប្រែសម្រួល ៖ រ័ត្ន