តុក្កតាខ្យល់រូបលោក ត្រាំ ពាក់អាវអ្នកទោសត្រូវបណ្ដែតពេញក្រុង ក្រោមហេតុផល១
- 2018-07-23 07:12:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុក្កតាខ្យល់រូបលោក ត្រាំ ពាក់អាវអ្នកទោសត្រូវបណ្ដែតពេញក្រុង ក្រោមហេតុផល១
ចន្លោះមិនឃើញ
តុក្កតាខ្យល់កម្ពស់ជាង ១០ ម៉ែត្រដែលមានរូបរាងស្រដៀងនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានបណ្ដែតនៅទីក្រុង San Francisco កាលពីថ្ងៃអាទិត្យ។
តុក្កតាខ្យល់នេះ ដែលមានលក្ខណៈជារូបរាងមាន់ពាក់អាវនាក់ទោស ត្រូវបានគេឲ្យឈ្មោះថា "អ្នកទោសទី ៤៥” សំដៅទៅលើលោកដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទី ៤៥របស់សហរដ្ឋមេរិក។ ការបណ្ដែតតុក្កតានេះ ត្រូវបានគាំទ្រដោយការរៃអង្គាសពី GoFundme បានប្រាក់ប្រមាណ ១ ៥០០ ដុល្លារ ក្នុងគោលបំណងឲ្យលោក ត្រាំលុបចោលនូវការបង់ពន្ធ។
គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលរូបតុក្កតាលោកដូណាល់ ត្រាំត្រូវបានបង្ហាញជាសាធារណដើម្បីតវ៉ាប្រឆាំងនឹងរូបលោក។ ក្នុងអំឡុងទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស ប៉េងប៉ោងយក្សរូបលោកត្រាំក៏ត្រូវបានបង្ហោះដើម្បីជាបង្ហាញការមិនពេញចិត្តនឹងលោកផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
ប៉េងប៉ោងយក្សនឹងត្រូវបង្ហោះពេលដូណាល់ ត្រាំ មកទស្សនកិច្ចអង់គ្លេស ព្រោះហេតុផល១
ដូណាល់ ត្រាំ ត្រៀមខ្លួនរួចស្រេច ក្នុងការដំឡើងពន្ធលើទំនិញចិនទាំងអស់
លោក ត្រាំ និងពូទីន ត្រូវគេកាត់តរូបបាញ់ដូចព្យុះ ក្រោយជំនួបនៅហ្វាំងឡង់