ប៉េងប៉ោងយក្សនឹងត្រូវបង្ហោះពេលដូណាល់ ត្រាំ មកទស្សនកិច្ចអង់គ្លេស ព្រោះហេតុផល១

  • 2018-07-06 02:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉េង​ប៉ោង​យក្ស​មួយ​ដែល​មាន​រូប​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ជា​ទារក​កំពុង​ខឹង​សម្បារ នឹង​ត្រូវ​បាន​បង្ហោះ​ជិត​សភា​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​មក​អង់គ្លេស​នៅ​សប្ដាហ៍​ក្រោយ។

ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ដូណាល់ ត្រាំ បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​បង្ហោះ​ប៉េង​ប៉ោង​យក្ស​នេះ​ដោយ​អភិបាល​ក្រុង​លោក Sadiq Khan។ ពួកគេ​នឹង​បង្ហោះ​វា​ពី​លើ​សួន​ច្បារ​សភា​រយៈ​ពេល ២​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ។ ចំណែក​ឯ​មនុស្ស​ប្រមាណ ៥ ម៉ឺន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​រំពឹង​ថា​នឹង​ដើរ​ពី​អគារ BBC មក​កាន់​ទីលាន Trafalgar ដែល​ជា​ផ្នែក​នៃ​ការ​ប្រឆាំង​ដែល​មាន​ឈ្មោះ​ថា "បញ្ឈប់ត្រាំ”។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ធ្លាប់​លុប​ចោល​ទស្សនកិច្ច​មក​កាន់​អង់គ្លេស​ម្ដង​រួច​មក​ហើយ ដោយ​សារ​ព្រួយ​បារម្ភ​ពី​បាតុកម្ម​ប្រឆាំង​នឹង​លោក​ក្នុង​ទីក្រុង ឡុងដ៍៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី