ប្រឡូកសិល្បៈជាថ្មីមិនធ្វើឲ្យ ស៊ូ រតនៈ ខកបំណងដូចពេលមុន

  • 2018-09-20 09:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំលោះ​សង្ហា ស៊ូ រតនៈ ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​ក្នុង​ឆ្នាំ​ ២០១៣ តាម​រយៈ​ការ​ជ្រើស​រើស​តារា​សម្ដែង​ និង​បង្ហាញ​ម៉ូដ​របស់​ផលិតកម្ម​​មួយ​។ ក្រោយ​មក​ខាង​​ផលិតកម្ម​​ក៏​បាន​បញ្ជូន​លោក​ឲ្យ​ទៅ​ហ្វឹក​ហាត់​បន្ថែម​​នៅ​ក្រុម​ហ៊ុន​ដើរ​ម៉ូដ​មួយ​ទៀត។

បន្ទាប់​ពី​ហ្វឹក​ហាត់​​ដើរ​ម៉ូដ​ និង​សម្ដែង​នៅ​​ក្រុម​ហ៊ុន​ដើរ​ម៉ូដ​រួច​មក​​ក៏​ស្ងាត់​ឈឹង​តែ​ម្ដង​ មិន​មាន​ក្រុម​ហ៊ុន​ ឬ ក៏​​ផលិតកម្ម​ណា​មួយ​ទាក់​ទង​​មក​នោះ​ទេ។ ​ឃើញ​ដូច្នេះ​ លោក ក៏​សម្រេច​ចិត្ត​ឈប់​​ពី​សិល្បៈ​តែ​ម្ដង​ទៅ​ដើម្បី​យក​ពេល​វេលា​ហ្នឹង​ទៅ​​ប្រឹង​ប្រែង​រៀន​សូត្រ​នៅ​ វិទ្យាស្ថាន​ស៊ីតិច ផ្នែក IT បញ្ចប់ក្នុង​ឆ្នាំ​២០១៦។

ក្រោយ​ពី​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​​ក្នុង​ឆ្នាំ ២០១៦ ស៊ូ រតនៈ ក៏​បាន​សម្រេច​ចិត្ត​ចូល​សិល្បៈ​ជា​ថ្មី​​នៅ​​ដើម​​ឆ្នាំ​ ២០១៧ ។ ការ​ចូល​ប្រឡូក​​ម្ដង​នេះ​មិន​បាន​ធ្វើ​ឲ្យ​លោក ខក​បំណង​​នោះ​ទេ មាន​ក្រុម​ហ៊ុន​ និង​បណ្ដា​ផលិតកម្ម​មួយ​ចំនួន​​ទាក់​ទង​ឲ្យ​ថត​MV និង​ស្ប៉ត​ជា​បន្ត​បន្ទាប់​ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​​កំលោះ​សង្ហា​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​ ជ្រៀត​ចូល​ទីផ្សារ​សម្ដែង​ភាព​យន្ត​បាន​យ៉ាង​លឿន​ដូច​កាំជ្រួច។

ជាមួយ​អារម្មណ៍​ជោគ​ជ័យ​ចំពោះ​ការ​វិល​​ត្រឡប់​​មក​កាន់​វិថី​សិល្បៈ​ម្ដង​នេះ​ ស៊ូ រតនៈ បាន​រៀប​រាប់​ថា៖" និយាយ​ទៅ​​ការ​វិល​ត្រឡប់​មក​លើក​នេះ​មិន​បាន​​ធ្វើ​ឲ្យ​ខ្ញុំ​ខក​បំណង​ដូច​លើក​មុន​នោះ​ទេ។ ខ្ញុំ​ត្រូវ​បាន​ផលិតករ​ទាក់​ទង​ឲ្យ​ថត​រឿង​ភាគ​​ត្រៀម​ចាក់​ផ្សាយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​មាន​ដូច​ជា​រឿង "ភ្លើង" "ទាសីបេះដូង" "ស្នាមសាក់លើស្មា" និង​រឿង​មួយ​ចំនួន​ទៀ"៕​​​​

រូបថត៖ផ្ដល់ឲ្យដោយ ស៊ូ រតនៈ

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម