សារ​មួយ​ពី​ Charlie Puth​ ធ្វើ​អ្នក​គាំទ្រកម្ពុជា​​ជ្រួលជ្រើម​គ្រប់​គ្នា

  • 2018-09-21 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​កំពូល​តារា​ចម្រៀង Charlie Puth ដែល​អ្នក​គ្រប់​គ្នា​ស្គាល់​តាម​រយៈ​បទ "See You Again” បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លោក​​​មិន​ត្រឹម​តែ​នៅ​កម្ពុជា​នោះ​ទេ សូម្បី​តែ​អ្នក​នៅ​ប្រទេស​ជិត​ខាង​​ជា​ច្រើន​សុទ្ធ​តែ​ជ្រួល​ជ្រើម​គ្រប់​គ្នា។ នៅ​លើ​សារ​នោះ Charlie បាន​សរសេរ​យ៉ាង​ខ្លី​ថា "ជួប​គ្នា​ឆាប់​ៗ​កម្ពុជា"។​

ម្ចាស់​បទ "We Don't Talk Anymore” បាន​ចូលរួម​សហការ​ជាមួយ​ Smart Axiata ដើម្បី​ប្រារព្ធ​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​គគ្រឹកគគ្រេង Smart Mega Concert នៅ​បរិវេណ​កោះ​ពេជ្រ​នៅ​ល្ងាច​ថ្ងៃ​ទី​២​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​នេះ​ ដែល​ជា​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​មួយ​នៅ​ភ្នំពេញ។

ដើម្បី​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​ Smart Mega Concert គឺ​ពិត​ជា​ងាយ​ស្រួល​បំផុត​ចំពោះ​អតិថិជន​ Smart ដោយ​គ្រាន់​តែ​ធ្វើ​តាម​លក្ខខណ្ឌ​ខាង​ក្រោម៖

  • សម្រាប់​អតិថិជន: Smart StreamOn 2, Power Plus 2 ឬ​អ្នក​ប្រើ​ប្រាស់​ Smart Tunes Pack អាច​ ទទួល​បាន​ Green Package (រួម​មាន GREEN PASS ចំនួន​ ២ + អាវ​យឺត​ ១)។​

  • សម្រាប់​អតិថិជន: Smart StreamOn 8, Power Plus 8 ឬជា​អតិថិជន Smart @Home អាច​​ទទួល​បាន​កញ្ចប់ Premium (រួមមាន ១ PREMIUM PASS + អាវយឺត ១ + ខ្សែដៃ ១ + ថង់ស្ពាយ ១ + បន្តោងសោ ១ + Glow Stick ១) ឥត​គិត​ថ្លៃ​ចំនួន ១។

​Passes ទាំង​អស់​អ្នក​អាច​មក​យក​បាន​នៅ​តាម​សាខា​ខាង​ក្រោម​នេះ៖

  • Smart Shop Monivong
  • Smart Shop Koh Pich
  • Smart Shop Aeon
  • Smart Shop Aeon Sen Sok
  • Smart Shop Nehru
  • Smart Shop Exchange Square
  • Smart Shop TK Avenue
  • Smart Shop Phnom Penh Center

ជួប​គ្នា​នៅ​ថ្ងៃ​ទី​ ២ ខែ​វិច្ឆិការ​ នៅ​កោះ​ពេជ្រ​ទាំង​អស់​គ្នា!

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម