Arsenal ប្រកាស​​​ប្រកួត​យប់​មិញ​អ្នក​ចូល​ទស្សនា​ជិត​៦​ម៉ឺន​នាក់ តែ​ធាតុ​ពិត​ខុស​គ្នា​​ដាច់

  • 2018-09-21 03:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​របស់ Arsenal ​យប់​មិញ​​​ពាន Europa League ក្នុង​កីឡដ្ឋាន Emirates Stadium សង្កេត​ឃើញ​ថា មាន​កៅអី​ទំនេរ​ច្រើន តែ​ក្លឹប​ប្រកាស​ថា មាន​អ្នក​ចូល​ទស្សនា​ដល់​៥៩ ០៣៩​នាក់។

តាម​ពិត​ទៅ​មាន​ហេតុផល​របស់​គេ ត្បិត​​​មាន​កៅអី​ទំនេរ​ច្រើន ប៉ុន្តែ​ការ​រាប់​ចំនួន​អ្នក​ទស្សនា​គេ​ផ្អែក​លើ​ចំនួន​សំបុត្រ​ដែល​បាន​លក់ដាច់។ ជាក់​ស្ដែង​ប្រកួត​យប់​មិញ​លក់​សំបុត្រ​អស់​ច្រើន ប៉ុន្តែ​​អ្នក​ទស្សនា​ក៏​អវត្តមាន​ច្រើន​ដូច​គ្នា។ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​ទិដ្ឋភាព​ជាក់ស្ដែង​និង​ការ​ប្រកាស​តួ​លេខ​អ្នក​ទស្សនា​មាន​ភាព​ខុស​គ្នា។

ប្រកួត​ដំបូង​នៅ Europa League ក្លឹប​កាំភ្លើង​ធំ​បាន​យក​ឈ្នះ​ក្រុម​មក​ពី​អ៊ុយក្រែន Vorksla លទ្ធផល ៤-២។ Pierre-Emerick Aubameyang  ជា​កីឡាករ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​ក្នុង​ការ​ប្រកួត​ ដោយ​រក​បាន​២​គ្រាប់ និង​ដើរ​តួ​ចែក​បាល់​យ៉ាង​សកម្ម៕ ​​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ