Huawei ហ៊ានខ្លាំង ចែកកាដូអ្នកចាំទិញ iPhone XS នៅសិង្ហបុរី
- 2018-09-21 03:59:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ហ៊ានខ្លាំង ចែកកាដូអ្នកចាំទិញ iPhone XS នៅសិង្ហបុរី
ចន្លោះមិនឃើញ
កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ២០ ខែកញ្ញាគេប្រទះឃើញបុគ្គលិក Huawei ប៉ុន្មានរូប មានពាក់អាវយឺត Huawei ជាសម្គាល់ បានមកចែកកាដូដល់អ្នកដែលកំពុងរង់ចាំទិញ iPhone XS នៅមុខហាង Apple។
បុគ្គលិក Huawei បាននាំយក Power bank ប្រមាណ ១០០ គ្រឿងមកចែកជូនអ្នករង់ចាំទិញ iPhone XS ហើយមានអ្នកខ្លះក៏មកតម្រង់ជួរចាំទទួល Powerbank នេះផងដែរ។ ទង្វើនេះបង្កភ្ញាក់ផ្អើលដល់បុគ្គលិកនៅហាង Apple ហើយបុគ្គលិក Huawei ក៏បានដើរចេញក្រោយចែក Power bank រួច។
Power bank មានភ្ជាប់ជាមួយខិត្តប័ណ្ណមួយសន្លឹកដែលមានសរសេរថា ៖ "នេះជា Power Bank។ អ្នកនឹងត្រូវការវា”។ គួរដឹងថា Power bank របស់ Huawei មានទំហំ ១០០០០ mAh ដោយមានភ្ជាប់នូវខ្សែសាកមកជាមួយផងដែរ៕