Demi Lovato បង្ហាញ​ខ្លួន​លើក​ដំបូង នៅ​ក្រៅ​មណ្ឌល​កែប្រែ

  • 2018-09-24 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Demi Lovato មើល​ទៅ​ហាក់​ដូច​ជា​ស្រស់ស្រាយ និង​សប្បាយ​រីករាយ​ជាង​មុន ខណៈ​នាង​ដើរ​ហាត់​ប្រាណ​​នៅ​ខាង​ក្រៅ​មណ្ឌល​កែប្រែ​របស់​នាង។

រយៈ​ពេល​ជិត ២ ខែ​មក​ហើយ​ដែល​តារា​ស្រី​រូប​នេះ ស្ថិត​ក្នុង​មណ្ឌល​កែប្រែ ក្រោយ​ប្រតិកម្ម​ការ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត​របស់​នាង ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ Demi ត្រូវ​បាន​ប្រទះ​ឃើញ​ចេញ​បង្ហាញ​មុខ​ជា​សាធារណៈ​ជា​លើក​ដំបូង នៅ​ក្រៅ​មណ្ឌល​កែប្រែ​របស់​នាង​ផ្ទាល់។ តាម​រូបភាព​ដែល​ថត​បាន បង្ហាញ​ឲ្យ​ឃើញ​ថា ម្ចាស់​បទ "Sober” រូប​នេះ បាន​ឈរ​ជជែក​គ្នា​លេង​ជាមួយ​ស្ត្រី​ម្នាក់​ ដែល​មើល​ទៅ​ហាក់​សប្បាយ​រីករាយ​។ តាម​ទឹកមុខ​របស់​នាង​ដែល​បាន​បង្ហាញ​នេះ បញ្ជាក់​ឲ្យ​ឃើញ​ថា តារា​ចម្រៀង​រូប​នេះ កំពុង​តែ​មាន​សុខភាព​ល្អ​ប្រសើរ​ច្រើន​ជាង​មុនច្រើនហើយ។

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀង Demi Lovato ត្រូវ​បាន​ប្រទះ​ឃើញ​សន្លប់​បាត់​ស្មារតី ដោយ​ការ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត​ កាល​ពី​ថ្ងៃ​ទី១៤ ខែ​​កក្កដា នៅ​ក្នុង​ផ្ទះ​របស់​នាង​៕

ប្រភព៖ TMZ   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម