វៀតណាម តែងតាំងប្រធានាធិបតីស្រីដំបូងបង្អស់ ក្រោយបាត់បង់មេដឹកនាំកំពូល

  • 2018-09-24 03:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វៀតណាម បាន​តែងតាំង​ប្រធានាធិបតី​ស្រី​ដំបូង​បង្អស់​របស់​ខ្លួន បន្ទាប់​ពី​លោក Tran Dai Quang បាន​ស្លាប់​ដោយសារតែ​ជំងឺ នៅ​អាយុ​៦១ឆ្នាំ កាល​ពី​ថ្ងៃ​សុក្រ ទី២១ ខែ​កញ្ញា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ។

លោកស្រី Nguyen Thi Ngoc Thinh ដែល​មាន​មុខ​តំណែង​ជា​អនុ​ប្រធានាធិបតី​វៀតណាម​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៦ នឹង​ក្លាយ​ជា​ប្រធានាធិបតី​ស្ដី​ទី ជំនួស​លោក Quang រហូតដល់​ការ​បោះឆ្នោត​នៃ​រដ្ឋ​សភា​វៀតណាម ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី។

លោកស្រី Nguyen Thi Ngoc Thinh

គួរ​ឲ្យ​ដឹង​ថា វៀតណាម នឹង​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​នៅ​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍ ដើម្បី​គោរព​ដល់​លោក Quang ដែល​ជា​មេដឹកនាំ​កំពូល​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​កំពូល​ទាំង៤ របស់​វៀតណាម។

សូម​បញ្ជាក់​ថា ក្រោម​រដ្ឋ​ធម្មនុញ្ញ​វៀតណាម អនុ​ប្រធានាធិបតី ត្រូវ​ទទួល​តំណែង​ជា​ប្រធានាធិបតី​ស្ដី​ទី ប្រសិនបើ​ប្រធានាធិបតី​ទទួល​មរណភាព​ក្នុង​អាណត្តិ។ រដ្ឋសភា​វៀតណាម​ នឹង​ធ្វើការ​ជ្រើសរើស​អ្នក​ជំនួស​ថ្មី។ រដ្ឋសភា​វៀតណាម នឹង​បើក​កិច្ចប្រជុំ នៅ​ថ្ងៃ​ទី២២ ខែ​តុលា ខាងមុខ​នេះ​៕

ចុច​អាន៖

ប្រភព៖ Scmp   ប្រែ​សម្រួល៖ សេង ឡុង