តម្រូវ​ការ​កម្លាំង​ម៉ាស៊ីន​ប៉ុណ្ណា ទើបអាច​លេង​ហ្គេម PUBG នៅ​លើ​កុំព្យូទ័រ​ ឬ​ទូរសព្ទ​បាន?

  • 2018-09-25 15:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ Update ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​នៃ​ហ្គេម PUBG និង PUBG Mobile របស់​ក្រុមហ៊ុន Tencent កាន់​តែ​ជួយ​បន្ធូរបន្ថយ​ឧបករណ៍​មាន​កម្លាំង​ម៉ាស៊ីន​តូច ដោយ​ពង្រឹង​ឲ្យ​ល្បឿន​ដំណើរការ​ហ្គេម​ធ្វើ​ទៅ​បាន​រលូន​ជាង​មុន។

ជៀសវាង​ការ​ទិញ​កុំព្យូទ័រ​ឬ​ទូរសព្ទ​ខុស ប្រសិន​អ្នក​ចង់​យក​មក​ភ្លក់​រសជាតិ​ហ្គេម​បាញ់​គ្នា​កំពុង​ល្បី PlayerUnknown's Battlegrounds អាច​លៃលក​តាម​តម្រូវ​ការ​ម៉ាស៊ីន​ខាង​ក្រោម​បាន (បញ្ជាក់៖ ជា Specs អតិបរមា បើ​បាន​ខ្ពស់​ជាង​នេះ​កាន់​តែ​ប្រសើរ)

+តម្រូវ​ការ Specs ហ្គេម PUBG លើ PC:

  • OS: 64-bit Windows 7, Windows 8.1, Windows 10
  • អង្គ​គណនា: Intel Core i3-4340/ AMD FX-6300
  • RAM: ទំហំ 6GB
  • ក្រាហ្វិក​កាត: nVidia GeForce GTX 660 2GB/ AMD Radeon HD 7850 2GB
  • DirectX: Version 11
  • ទំហំ​ផ្ទុក: 30GB នៅ​ទំនេរ

+តម្រូវ​ការ Specs ហ្គេម PUBG Mobile លើ​ស្មាតហ្វូន:

សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ iOS គាំទ្រ​ចាប់​ពី iPhone 5s ឡើង​ទៅ ដំណើរការ​ប្រព័ន្ធ iOS 9.0 ឬ​ខ្ពស់​ជាង​នេះ ប៉ុន្តែ​លើ 5s រាង​យឺត​បន្តិច បើ​បាន​ត្រឹម iPhone 6 ឡើង​ល្មម​អាច​ដំណើរការ​គួរ​សម។ ទៅ​មើល​ប្រព័ន្ធ Android ដោយ​តាម​ការ​ឲ្យ​ដឹង​គាំទ្រ​ច្រើន​ជាង ៥០០ ឧបករណ៍ ពោល​គឺ​អ្នក​ចាំ​បាច់​តែ​ឈរ​លើ Android 5.1.1 Lollipop ឡើង​ទៅ ប៉ុន្តែ​ត្រូវ​ចាំ​គួរ​មាន RAM យ៉ាង​ទាប 2GB ឬ​ជា​ទូទៅ 4GB អាច​ល្មម​លេង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gamerevolution   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម