គិតប៉ុន្មានចំណុចនេះ ក៏មិនទាន់ហួសពេលដែរ បើចង់ទិញ iPhone XS ទំហំ 64GB, 256GB ឬ 512GB
- 2018-09-26 23:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតប៉ុន្មានចំណុចនេះ ក៏មិនទាន់ហួសពេលដែរ បើចង់ទិញ iPhone XS ទំហំ 64GB, 256GB ឬ 512GB
ចន្លោះមិនឃើញ
iPhone XS និង XS Max ជាជំនាន់ iPhone ដំបូងមានទំហំ Storage ដល់ទៅ 512GB អាចថាធំជាងទំហំ SSD Laptop ល្មមៗ។ ត្បិតថាមានទំហំ Storage ធំ ប៉ុន្តែក៏ត្រូវការប្រើច្រើនដែរ សម្រាប់ប្រព័ន្ធ កម្មវិធី ឬហ្គេម។
ចំពោះវីដេអូ Resolution និង Framerate កាន់តែខ្ពស់ ទំហំក៏កើនតាមនោះដែរ។ iPhone XS ផ្តល់ជម្រើស Resolution និង Framerate មួយចំនួនដូចជា៖
តន្ត្រី បើទាញយកស្តាប់ Offline ពី Apple Music អាចចំណាយទំហំ 9.2MB ហើយ 1GB បានប្រហែល 108 បទ។
ចុះទំហំ iPhone XS មួយណាគួរជ្រើសរើស?
iPhone XS 64GB៖
មានកម្មវិធីចាំបាច់ និងហ្គេមមួយចំនួនដំឡើងក្នុងម៉ាស៊ីន អាចសល់ទំហំបាន 37GB ល្មមដាក់បានបទចម្រៀង 1000 បទ, រូបភាព 2500, រូប Live Photos 2500 និងវីដេអូកម្រិត 4K ល្បឿន 30 Frames ក្នុងមួយវិនាទី រយៈពេលពីរម៉ោង។ ទំហំ iPhone 64GB ប៉ុណ្ណឹង គួរទាញប្រយោជន៍បន្ថែមពី iCloud ក្នុងការផ្ទុករូបភាព និងវីដេអូ។
iPhone XS 256GB៖
មានកម្មវិធីចាំបាច់ និងហ្គេមមួយចំនួន អាចសល់ទំហំបានប្រហែល 229GB ល្មមដាក់បានបទចម្រៀង 6000 បទ, រូបភាព 15 000 និងរូប Live Photos 15 000 ហើយវីដេអូ 4K ល្បឿន 30 Frames ក្នុងមួយវិនាទីបានរយៈពេល 18 ម៉ោង។ ជម្រើសនេះល្អសម្រាប់មនុស្សភាគច្រើន ដែលមិនមានគម្រោងផ្លាស់ប្ដូរទូរសព្ទឆាប់ៗ។
iPhone XS 512GB៖
ជាមួយកម្មវិធីចាំបាច់ និងហ្គេមមួយចំនួនក្នុងម៉ាស៊ីន អាចសល់ទំហំ 485GB ល្មមដាក់បានបទចម្រៀង 13 000 បទ, រូបភាព 32 500 និងរូប Live Photos 32 500 ហើយវីដេអូ 4K ល្បឿន 30 Frames ក្នុងមួយវិនាទីបានរយៈពេល 26 ម៉ោង។ ជម្រើសទំហំនេះ ល្អសម្រាប់អ្នកប្រើប្រាស់ទូរសព្ទចូលចិត្ត ទុករូបភាពច្រើន និងកាត់តវីដេអូនៅនឹង Device តែម្តង៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ