ល្បិច​ពិសេស​មួយ អាច​សម្អាត​រន្ធ​សាក​ iPhone បានយ៉ាង​អេម មិនជឿ​សាកបាន

  • 2018-09-27 02:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រន្ធ​ក្រោម iPhone ជា​តំបន់​ឧស្សាហ៍​ប្រើ​ជាង​គេ ទាំង​ការ​សាក​ថ្ម ឬ​បញ្ជូន​ទិន្នន័យ​ចេញ ឬ​ចូល​ជាមួយ​ឧបករណ៍​ពាក់ព័ន្ធ​។ យូរ​ៗទៅ រន្ធ​នេះ អាច​ស្ទះ មិន​ដំណើរការ​ប្រក្រតី ដោយសារ​ករណី​នានា។ ការ​សម្អាត​គួរ​ធ្វើ ពេល​សម្គាល់​ឃើញ​ថា ដោត​ខ្សែ​សាក​មិន​ដិត ឬ​លែង​ដំណើរការ ឬ​ពេល​ឃើញ​ធូលី​ដី​ច្រើន​ពេក​ក្នុង​នោះ​។ 

ជម្រើសទី១៖ ប្រើ​ឧបករណ៍​ផ្លុំ​ខ្យល់​

បើ​អាច​ទៅ​រួច គួរ​សម្អាត​រន្ធ​សាក​នេះ ដោយ​មិន​ប៉ះ​សមាសធាតុ​ខាងក្នុង (ជើង Pin ចម្លង​ចរន្ត)។ បើ​ផ្នែក​ខាងក្នុង​នោះ ខូច​ទ្រង់ទ្រាយ ការ​សាក​ថ្ម​នឹង​មិន​ដំណើរការ​ឡើយ​ ទោះ​ប្រឹង​សម្អាត​យ៉ាង​ណា​ក៏​ដោយ​។ដំណោះស្រាយ​គឺ​មាន​តែ​ប្តូរ​ជើង​សាក​។ 

គួរ​ប្រើ​ឧបករណ៍​ផ្លុំ​ខ្យល់ ដើម្បី​រុញច្រាន​ធូលី​ដី​ចេញ ប៉ុន្តែ​កុំ​ដាក់​បំពង់​ផ្លុំ​កៀក​ពេក ឬ​ដាក់​អឹប​នឹង​រន្ធ​។ ការ​ផ្លុំ​គួរ​បាញ់​ខ្យល់​ក្នុង​ល្បឿន​លឿន​។ គួរ​ដឹង​ថា ការ​ផ្លុំ​ប្រើ​មាត់ មិន​ជួយ​អ្វី​បាន​ដល់​ការ​សម្អាត​ឡើយ។ 

ជម្រើសទី២៖ ប្រើ​ឈើ​ចាក់​ធ្មេញ​

សំពាធ​ខ្យល់ ពេល​ខ្លះ​ជួយ​សម្អាត​បាន​តែ​ធូលី​ដី​ប៉ុណ្ណោះ ខណៈ​សំនឹក ក្អែល​នៅ​ជាប់​នោះ​ប្រហែល​ជា​មិន​ជ្រះ​ឡើយ។ គួរ​ប្រើ​ឈើ​ចាក់​ធ្មេញ លូក​អូស​សម្អាត ដោយសារ​ឈើ​ទន់ និង​ងាយ​បត់បែន​ជាង​ប្លាស្ទិក ឬ​ខ្សែ។ 

បិទ iPhone កាន់​ឈើ​ចាក់​ធ្មេញ ស្វែងរក​ចំណុច​សម្អាត​ក្រោម​ពន្លឺ​ចង្កៀង​។ ការ​សម្អាត គួរ​ដាក់​សំពាធ​ស្រាលៗ ជាពិសេស​ចំណុច​មាន​ពណ៌​មាស ហើយ​បើ​ឃើញ​ថា​ឈើ​អូស​ចេញ​មក​មាន​សំនឹក ក្អែល គួរ​បញ្ឈប់ ហើយ​ប្រើ​សំពាធ​ខ្យល់​ផ្លុំ​ចេញ​បន្ថែម។ 

ជម្រើសទី៣៖ សុំ​ជំនួយ​ពី​អ្នក​ជំនាញ​

បើ​អ្នក​គ្មាន​ទំនុក​ចិត្ត ក្នុង​ការ​សម្អាត ខ្វះ​ឧបករណ៍​គ្រប់គ្រាន់ អាច​រក​ជាង​សុំ​ជំនួយ​បាន ប៉ុន្តែ​ប្រហែល​ត្រូវ​ចំណាយ​ថវិកា។ ករណី​មិន​ដំណើរការ​ អាច​​ផ្លាស់ប្ដូរ​ជើង​សាក​តែ​ម្តង​ក៏​មាន ៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន