រឿង​ សោភ័ណ្ឌ​ មិន​ទាន់​ស្គាល់​ជាតិ​បាយ​ចូល​ពោះ​ ព្រោះ​ទម្ងន់​មិន​ទាន់​ស្រក​

  • 2018-09-27 12:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ មិន​ទាន់​ស្គាល់​ជាតិ​បាយ​បន្តិច​ទេ​មក​ដល់ពេល​នេះ​ ហើយបាន​ត្រឹម​អង្គុយ​មើល​គេ​ទេ​ ព្រោះ​ទម្ងន់​មិន​ទាន់​ស្រក់​នៅ​ឡើយ​ ឥលូវ​កំពុង​តែ​ធ្វើ​ទម្ងន់​បន្ត​ទៀត។​

រឿង​ សោភ័ណ្ឌ ពេលសម្រក់ទម្ងន់នៅមីយ៉ាន់ម៉ា

រឿង​ សោភ័ណ្ឌ​ ប្រាប់​ឲ្យ​ដឹង​ថា​ មិន​ហ៊ាន​ញ៉ុំ​អ្វី​នោះ​ទេ​ ដូច​ជា​បាយ​ជា​ដើម​ ព្រោះ​ទម្ងន់​មិន​ទាន់​ស្រក​ដល់​គីឡូ​ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី២៩​ ខែ​កញ្ញា​ ២០១៨​ នៅ​ឡើយ​ទេ។​ បើ​ទោះ​ជា​ឃ្លាន​ គឺ​បាន​ត្រឹម​ញុំ​ទឹក​ ឬ​នំ​បន្តិច​បន្តួច​ប៉ុណ្ណោះ។​

លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ​ ក៏​លើក​ឡើង​ដែរ​ថា​ ឥលូវ​នេះ​កីឡាករ​ រឿង​ សោភ័ណ្ឌ​ កំពុង​តែ​ធ្វើ​ទម្ងន់​ ដោយ​ត្រូវ​រត់​ផង​ និង​ត្រូវ​ចូល​បន្ទប់​ Suana​ បន្ថែម​ទៀត​ ដើម្បី​ឲ្យ​សម្រក​ទម្ងន់​ជា​បណ្ដើរ​ៗ។​ នៅ​ព្រឹក​ស្អែក​នេះ​ កីឡាករ​កម្ពុជា​ខាង​លើ​ នឹង​ហ្វឹកហាត់​ថែម​ទៀត​ រួម​ទាំង​ធ្វើ​គីឡូ​ឲ្យ​ដល់​ ៦៧​ ហើយ​ចូល​ថ្លឹង​សម្រេច​ផ្លូវ​ការ​នា​ម៉ោង​ប្រហែល​៩ព្រឹក​តែ​ម្ដង។​

រឿង​ សោភ័ណ្ឌ ពេលសម្រក់ទម្ងន់នៅមីយ៉ាន់ម៉ា

រំលឹក​ដែរ​ថា​ កីឡាករ​ រឿង​ សោភ័ណ្ឌ​ និង​ ពេជ្រ ​ម្ទេសខ្មាំង​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​មីយ៉ាន់ម៉ា​ នា​ថ្ងៃ​ទី២៩​ ខែ​កញ្ញា​ ២០១៨​ ក្នុង​ទីក្រុង​ Yangon។​ សោភ័ណ្ឌ​ វ៉ៃ​លើ​ទម្ងន់​ ៦៣,៥​ ដល់​ ៦៧​គីឡូក្រាម​ ខណៈ ​ម្ទេសខ្មាំង​ វ៉ៃ​លើ​ទម្ងន់​ ៥៧​ ដល់​ ៦០​គីឡូក្រា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម