ចាន់​ ប៊ុនលាភ​ សមត្ថភាព​នៅ​ទាប​ខ្លាំង​ កំដរ​ ឈោក​ ឆៃ​ បាន​៤ទឹក​ទេ​

  • 2018-09-26 07:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ចាន់​ ប៊ុនលាភ​ សមត្ថភាព​នៅ​មាន​កម្រិត​ទាប​ កំដរ​ជើង​ខ្លាំង​ថៃ​ ឈោក​ ឆៃ​ បាន​៤ទឹក​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២២​ ខែ​កញ្ញា​ ២០១៨​កន្លង​ទៅ​នៅ​សង្វៀន​ប៉ុស្តិ៍លេខ៥។​

ចាន់ ប៊ុនលាភ(ក្រហម)

ចាន់​ ប៊ុនលាភ​ ចូល​ដល់​ទី១​ភ្លាម​ ខំ​ព្យាយាម​ស្ទាបស្ទង់​ពី​សមត្ថភាព​របស់​ដៃគូ​ និង​វ៉ៃ​យក​ពិន្ទុ​ ដោយ​កម្លាំង​នៅ​មាន​ពេញ​ផង​នោះ​ ជា​ហេតុ​មិន​សូវ​ពិបាក​ឡើយ​ ខណៈ​កីឡាករ​ថៃ​ក៏​មិន​ទាន់​ជា​ប្រើ​អាវុធ​ធ្ងន់​អ្វី​នោះ​ឡើយ។​

ចាន់ ប៊ុនលាភ(ក្រហម)

ចូល​ដល់​ទឹក​បន្ទាប់​ ចាប់​ពី​ទឹក​ទី២​ ដល់​ទី៤​ កីឡាករ​កម្ពុជា​ខាង​លើ​ហាក់​ធ្វើ​មិន​ល្អ​នោះ​ឡើយ​ ពោល​គឺ​ពិបាក​វ៉ៃ​ដៃគូ​ ខណៈ​ ឈោក​ ឆៃ​ ក៏​ឆ្មក់​ដៃ​បាន​មុន​ ស្រប​ពេល​ ប៊ុនលាភ​ ចេញ​មិន​ដល់​ដៃគូ​ឡើយ។​ ដោយ​កម្រិត​សមត្ថភាព​នៅ​ទាប​ពេក​ ទាំង​កម្លាំង​ ទាំង​ការ​ចូល​ចាប់​ផង​នោះ​ ទើប​អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​ការ​ប្រកួត​ត្រឹម​ទី៤​តែ​ម្ដង​ ព្រោះ​បណ្ដោយ​ឲ្យ​ប្រកួត​ទៀត​អាច​មាន​គ្រោះថ្នាក់។​

ចាន់ ប៊ុនលាភ(ក្រហម)

ជើង​ខ្លាំង​របស់​ថៃ​ ឈោក​ ឆៃ​ ម្នាក់​នេះ​នៅ​តែ​ល្អ​ស្នៀត​ចូល​ចាប់​ដដែល​ ខណៈ​ការ​ចាប់​បាន​ម្ដង​ៗ​វ៉ៃ​ជង្គង់​ស្ទើរ​ក្បែរ​ក្បាល​ដៃគូ​ទៅ​ហើយ​ រួម​ផ្សំ​និង​កម្លាំង​ខ្លាំង​ថែម​ទៀត​នោះ​ វា​រឹតតែ​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ ចាន់​ ប៊ុនលាភ​ បាន​ត្រឹម​នៅ​កៀប​និង​សង្វៀន​ ឬ​បែរ​គូថ​ដាក់​ប៉ុណ្ណោះ។​

ចាន់ ប៊ុនលាភ(ក្រហម)

រំលឹក​ដែរ​ថា​ ចាន់​ ប៊ុនលាភ​ ត្រូវ​បាន​គេ​ផ្គូរផ្គង់​ឲ្យ​ក្លាយ​ជា​គូ​ឯក​ប្រចាំ​សប្ដាហ៍​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍លេខ​៥​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២២​ ខែ​កញ្ញា​ ២០១៨​នេះ​ ដោយ​ត្រូវ​ប៉ះ​កីឡាករ​ថៃ​ ឈោក​ ឆៃ។​ អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី៤​ប៉ុណ្ណោះ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​